2017-06-14 02:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
Answer 2
សិទ្ធិសំខាន់ៗរបស់កុមារមានបួនគឺ៖
-សិទ្ធិក្នុងការរស់រានមានជីវិត៖
+សិទ្ធិមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ
+សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស។
+មិនប្រហារជិវិត មិនត្រូវបោះបង់ចោល និងត្រូវចិញ្ចឹមបីបាច់ថែរក្សា
-សិទ្ធិក្នុងការអភិវឌ្ឍ៖
+សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍។
+ទទួលការអប់រំគ្រប់ប្រភេទមានអប់រំផ្លូវកាយ អប់រំបញ្ញា និងអប់រំស្មារតី។
-សិទ្ធិទទួលបានការការពារ៖
+សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានរាងកាយ និងស្មារតី ការកេងប្រវ័ញ្ចពលកម្ម ការជួយដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកនៃសង្គ្រាម។
-សិទ្ធិក្នុងការចូលរួម៖
+សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប និងសិទ្ធិចូលរួមសកម្មភាពសង្គម។
សិទ្ធិទាំងនេះត្រូវផ្សារភ្ជាប់នឹងករណីយកិច្ចជានិច្ច។