ការសិក្សាទំនាក់ទំនងអន្តរជាតិមានសារៈសំខាន់ដូចជា៖
- អាចឲ្យយើងយល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមូលដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត
- ឆ្លុះបញ្ចាំងឲ្យឃើញនូវនយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលក្នុងតំបន់ ឬប្រទេសណាមួយជាអ្នកកំណត់
- យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៏នយោបាយដែលវិវត្តន៏ និងផ្លាស់ប្តូរយ៉ាងរហ័សជារៀងរាស់ថ្ងៃ។ ទំនាក់ទំនងអន្តរជាតិជាមុខវិទ្យាមួយជួយបណ្តុះបណ្តាលអ្នកបំរើការទូត អ្នកវិភាគនយោបាយ មន្ត្រីជំនាញខាងកិច្ចការអន្តរជាតិ អ្នកឯកទេសខាងវិទ្យាសាស្ត្រអន្តរជាតិ អ្នកសេដ្ឋកិច្ចអន្តរជាតិ និងអ្នកសារពត៍មានអន្តរជាតិជាដើម។