ច្បាប់ចរាចរណ៍មានអត្ថប្រយោជន៍៖
ក. ចំពោះមនុស្ស
- ការពារឬធានាអាយុជីវីត
- ការពារឬធានាទ្រព្យសម្បត្តិ
- ចំណេញពេលវេលាផ្សេងៗ
- ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
- មានភាពស្មើគ្នាក្នុងការបើកបរ ។
ខ. ចំពោះសង្គម
- មានសណ្តាប់ធ្នាប់ របៀបរៀបរយ
- ការពារឬធានាសម្បត្តិ រដ្ឋលនិងឯកជន
- មានសុវត្ថិភាពចរាចរណ៍សាធារណៈ
- មានការរីកចម្រើនយ៉ាងឆាប់រហ័ស
ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍យើងគប្បីត្រូវ៖
- ត្រូវរៀនសូត្រច្បាប់ចរាចរណ៍ ឲ្យចេះចាំស្ទាត់
- ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត់
- ពិនិត្យប្រព័ន្ធយានយន្តមុនចេញដំណើរ
- ត្រូវមានការប្រុងប្រយ័ត្នខ្ពស់
- មិនត្រូវទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ
- គោរពសិទ្ធិគ្នាក្នុងពេលបើកបរ
- មានសីលធម៌ខ្ពស់និងប្រកាន់ជំហរក្នុងការបើកបរ ។