Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ឈ្មោះ​ខេត្តកំពង់ចាម មិនមាន​ពាក់ព័ន្ធ​នឹង​ជនជាតិខ្មែរ​អ៊ីស្លាម​ឡើយ​។ ប៉ុន្តែ​វា​បានកើត​ចេញពី​ការវិវត្តន៍​នៃ​ពាក្យ​ក្លាយ កំពង់​រង់ចាំ​។ ក្នុង​គោលដៅ​រម្លឹក​ប្រវត្តិ​នៃ​ឈ្មោះ​ខេត្ត ដែល​ញែក​ដាច់​គ្នា​ពី​ខេត្ត​ត្បូងឃ្មុំ ដោយ​ទន្លេមេគង្គ​នោះ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សាងសង់​រូបសំណាក​មួយចំនួន​ដើម្បី​ពន្យល់​ប្រវត្តិ​នៃ​ខេត្ត​មួយ​នេះ​។​ ជា​រូបសំណាក​ដែល​តំណាង​អ្នកជំនួញ​ផង ប្រជាជន​សាមញ្ញ​ផង ដែល​នៅ​ជុំគ្នា​នៅ​កំពង់​មាត់ទឹក មុននឹង​ចេញដំណើរ​ទៅ​កន្លែង​នានា​។

 

 

ពីព្រោះ​ថាបើ​យោងតាម​ឯកសារ ក្រុង​កំពង់ចាម ដើមឡើយ​គឺជា​ដី​កោះ ដែលជា​កន្លែង​សំចត​នៃ​សំពៅ និង​ទូកក្តោង​។​ ​នៅក្រោម​រូបសំណាក​ចំនួន សុទ្ធ​តែមាន​ឆ្លាក់​ប្រវត្តិ​នៃ​ឈ្មោះ​ខេត្តកំពង់ចាម ដែល​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ទាំងស្រុង​៖ ​កំពង់ចាម ក្លាយ​ពី​ពាក្យ​កំពង់​រង់ចាំ​។ ដោយសារ​ភាសា​និយាយ​ពាក្យ​ថា រង់ចាំ អាច​ជំនួស​ពាក្យ​ថា ចាំ ទើប​ប្រជាជន​រស់នៅ​ទីនេះ ទម្លាប់​ហៅ​តៗ​គ្នា​ថា កំពង់​ចាំ​។​ កំពង់​ចាំ គឺជា​កន្លែង​មួយ​នៅក្បែរ​មាត់ទឹក ដែល​គេ​ចាំ​គ្នា ដើម្បី​ធ្វើដំណើរ​បន្ត​ឆ្ពោះទៅកាន់​ទីណា​មួយ ឬ​តំ​ពន់​ណាមួយ​ទៀត​។ ដូចនេះ​គេ​បាន​ប្រើពាក្យ​និយាយថា កំពង់​ចាំ​។ ក្រោយមក ច្រើន​តំណ​ទៀត ពាក្យ​ក្លាយទៅជា​ពាក្យ​កំពង់ចាម ដោយហេតុថា ជនជាតិ​មួយចំនួន មក​ប្រាស្រ័យ​ទាក់ទង​គ្នា នៅទីនេះ អាន ឬ​និយាយ​មិន​ច្បាស់​ពាក្យ​នេះ ក៏​ក្លាយទៅជា​ពាក្យ កំពង់ចាម​។​ ក្រោយមក​ប្រជាជន​ចេះតែ​ប្រមូលផ្តុំ​គ្នាច្រើន មក​រស់នៅ​ទីនេះ នាំគ្នា​បង្កើតជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្លូវទឹក​យ៉ាងសំខាន់​នៅ​សម័យ​នោះ ហើយ​ពាក្យ​កំពង់​រង់ចាំ ក៏​ក្លាយជា​កំពង់​ចាំ និង​បន្ទាប់មក​គឺជា កំពង់ចាម​រហូតដល់​សព្វថ្ងៃ​។

 

 

ប្រភព៖ www.066555594.com



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login