Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បទ​ពង្សាវតារខ្មែរ

១- ខ្មែរ​អើយ​ចូរ​ចាំ​ជាក់​ថា         តាម​ពង្សាវតារ

    បញ្ជាក់​ប្រាប់​ថា                    ពូជ​ខ្មែរ​ថ្កើង

    ទឹក​ដី​ខ្មែរ​ធំ                         ទូលំ​ទូលាយ

    ផ្សព្វផ្សាយ​រុងរឿង                 គេ​ឯង​តែង​លើក​តម្កើង

    តម្កល់​ជាតិ​យើង                   ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២- អារ្យធម៌​ខ្ពង់ខ្ពស់​ឆើតឆាយ   បាន​ចេញ​ផ្សព្វផ្សាយ

     គ្រប់​ទិស​ទាំងឡាយ               ចុង​បូព៌ា

     សាសនា​សិល្បៈ                     ចម្លាក់​វិចិត្រ

     គំនិត​សិក្សា                         តន្ត្រី​ទស្សនវិជ្ជា

     អាច​យក​សិក្សា                    ជា​គោលការណ៍​ដែល​ខ្មែរ​ផ្សាយ​ទៅ ។

៣- ខ្មែរ​អើយ​ចូរ​ស្ដាប់​សាវតារ      ដែល​បាន​ចរចា

     បញ្ជាក់​ប្រាប់​ថា                    ពូជ​ខ្មែរ​ថ្កើង

     តាំង​ចិត្ត​ឱ្យ​ធំ                       ខិតខំ​ប្រឹង​វិញ

     បញ្ចេញ​តម្កើង                      តម្លៃ​នៃ​ជាតិ​ខ្មែរ​យើង

     ឱ្យ​បាន​រុងរឿង                      ជា​ថ្មី​ឡើង​តាម​សាវតារ ៕៚



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login