Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

I - បងដើរមាត់ស្ទឹង លឺជ្រឹងពួនយំ ឆ្លងដល់ជំរុំ ចំការក្រូចស្រី

ម្លិះរួតប្រឹងរីក ទទួលកវី ប្លែកតែរូបស្រី មិនឃើញភ័ក្ត្រា ។

 

II - អូនដើរបេះក្រូចបងលួចមើលមុំ ចំការស្រីធំ ជាច្រើនហិតា

សាវម៉ាវចេញផ្លែ សង្កែចេញផ្កា ដូចណាត់ចិន្តា អោយជួបកវី ។

 

III - តោវត្តតាមឹម គ្រហឹមដាក់ខ្ញុំ កាពាររូបមុំ ក្រពុំពេញវ័យ

អូនចុះងូតទឹក លើស្ពានបោះថ្មី បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់ ។

 

IV - រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអឺយ កុំហូរបញ្ច្រាស់

សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះ ដល់កវីផង

 

…ភ្លេង…..

 

V - តោវត្តតាមឹម គ្រហឹមដាក់ខ្ញុំ កាពាររូបមុំ ក្រពុំពេញវ័យ

អូនចុះងូតទឹក លើស្ពានបោះថ្មី បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់ ។

 

VI - រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអឺយ កុំហូរបញ្ច្រាស់

សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះ ដល់កវីផង

 

ស្តាប់បទនេះ បាត់ដំបងបណ្តូលចិត្ត



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login