2017-11-24 11:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គុរមើលឆុតណាស់ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវសឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី? តាយាយអញ្ជើញចូលមក! » ។តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្តឹងសួរមកតាយាយថា«ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះនឹងបានអ្វីទទួលទានឬទេ? » ។ ហោរចាប់ក្តារឆ្នួនឡើងវាយលេខមើលឲ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះតាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ,យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថាឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។
តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹកតាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះ
ឯង ។ ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។