Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាលពីយូរលុងណាស់មកហើយមានក្មេងប្រុសម្នាក់ឈ្មោះធម្មបាលកុមារគេមានចំណេះវិទ្យាយ៉ាងជ្រៅជ្រេះខាងគម្ពីត្រៃវេត្ត ឪពុកធម្មបាលបានសាងសងប្រាសាទមួយនៅក្រោមដើមជ្រៃ ហើយធម្មបាលកុមារមានសមត្ថភាពិសេសអាចស្តាប់ភាសារសត្វបានដែលជាហេតុធ្វើអោយគាត់តែម្នាក់ដែលមានតួនាទីរៀបចំចាត់ចែងពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់។​ ហើយក៏លិចលឺដល់មេដឹកនាំសាសនាដ៏ទៃទៀត ទើបកបិលមហាព្រហ្មបានសម្រេចចិត្តភ្នាល់ជាមួយធម្មបាលកុមារនៅប្រស្នាបីខ គាត់បានភ្នាល់ជាមួយថា៖ “បើសិនជាធម្មបាលកុមារអាចឆ្លើយប្រស្នាទាំងបីនេះបាន កបិលមហាព្រហ្មសុខចិត្តកាត់ក្បាលខ្លួបឯង តែបើធម្មបាល​កុមារឆ្លើយមិនបានក៏ត្រូវកាត់ក្បាលខ្លួនឯងដូចគ្នា ” ដោយទុករយះពេល៧ថ្ងៃ​ ក្រោយមកអស់រយះពេល៦ ថ្ងៃ ធម្មបាលកុមារនៅតែមិនអាចដោះប្រស្នាបានទៀត ធម្មបាលកុមារបានរតគេចខ្លួន ដោយអស់កម្លាំងពេកធម្មបាលកុមារបានសម្រាក់នៅ​ក្រោមដើមត្នោតដែលជាសំបុកសត្វឥន្ទ្រីរស់នៅ ក៏បានលឺសត្វឥន្ទ្រីនិយាយគ្នាថា៖”ឥន្ទ្រីញី: ស្អែកយើងបានអីឆី! ឥន្ទ្រីឈ្មោល: ​ស្អែកហ្នឹងយើងឆីសាច់ធម្មបាលកុមារ ដោយសារតែមិនអាចដោះប្រស្នាទាំងបីបាន ”

ប្រស្នាទីមួយគឺ៖ តើសិរីសួស្តីពេលព្រឹកស្ថិតនៅត្រង់ណា?
ចម្លើយគឺ៖ សិរីសួស្តីពេលព្រឹកស្ថិតនៅត្រង់មុខ​ ព្រោះមនុស្សម្នាតែងតែលុបមុខនៅពេលព្រឹក។
ប្រស្នាទីពីគឺ៖ តើសិរីសួស្តីពេលថ្ងៃត្រង់ស្ថិតនៅត្រង់ណា?
ចម្លើយគឺ៖ សិរីសួស្តីពេលថ្ងៃត្រង់ស្ថិតនៅត្រង់ទ្រូង ព្រោះមនុស្សម្នាតែងតែលុបលាងនៅដើមទ្រូង
ប្រស្នាទីបីគឺ៖ តើសិរីសួស្តីពេលល្ងាចស្ថិតនៅត្រង់ណា?
ចម្លើយគឺ៖ សិរីសួស្តីពេលល្ងាចស្ថិតនៅត្រង់ជើង ព្រោះមនុស្សម្នាតែងតែយកទឹកលាងជើងមុននឹងចូលដំណេក

តាមទំនោរជំនឿតាមរ៉ឿង“ធម្មបាលកុមារ”ពិសេសក្នុងឱកាសចូលឆ្នាំខ្មែរកាលណាគំរប់មួយឆ្នាំសង្ក្រានទេពធីតាទាំងអង្គដែលជា បុត្រីរបស់កបិលមហាព្រហ្មបាននឹងតែងផ្លាស់វេនដង្ហែសិរសាព្រះបិតាប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ។

បុត្រីទាំង ៧អង្គនោះគឺ៖

១. បើសង្ក្រានចំថ្ងៃអាទិត្យ ត្រូវវេននាង ទុង្សាទេវី

២. បើសង្ក្រានចំថ្ងៃចន្ទ ត្រូវវេននាង គោរាគទេវី

៣. បើសង្ក្រានចំថ្ងៃអង្គារ ត្រូវវេននាង រាក្យសាទេវី

៤. បើសង្ក្រានចំថ្ងៃពុធ ត្រូវវេននាង មណ្ឌាទេវី

៥. បើសង្ក្រានចំថ្ងៃព្រហស្បត៌ ត្រូវវេននាង កិរិណីទេវី

៦. បើសង្ក្រានចំថ្ងៃសុក្រ ត្រូវវេននាង កិមិរាទេវី

៧. បើសង្ក្រានចំថ្ងៃសៅរ៍ ត្រូវវេននាង មហាទរាទេវី

 

ប្រភព៖ Mydoc4U



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login