ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានបុរសឳពុក និងកូនពីរនាក់ បរទេះចេញទៅជួញដូរ ហើយក៏ជួបនឹងក្រពើមួយក្បាល ដែលពេលនោះត្រូវបានភ្លើងឆេេះព្រៃ រោលរលាកជើងទាំង ៤ និងរកចំណីឆីពុំបានសោះ អត់អាហារស្គមរីងរៃ ។ បុរសឳពុក និងកូនបានឃើញក្រពើនោះ ស្គមទាំងខ្លួន ដូច្នោះហើយ បុរសនោះអាសូរក្រពើណាស់ ក៏បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតរួចរាល់ហើយ ក៏គិតស៊ីបុរសនោះទៅវិញ បុរសពោល “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ហើយក៏ក្រពើតប “មានគុនណនឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។
ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង “ទើបបុរស និងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ នូវដំណើររឿងទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំ ព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើអោយខ្ញុំព្រះបាទអម្ចាស់ពិបាក ទើបបានជាខ្ញុំព្រះបាទអម្ចាស់ចង់ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា “ក្រពើនេះឥតធម៌ ពុំដឹងគុណគេឡើយ” ទើបព្រះអង្គកាត់ក្តីថា “បើដូច្នេះមានតែព្រះស្ដែងឲ្យគេចង់ព្រះស្ដែងដូចមុនសិន ហើយសឹមអញពិចារណាឲ្យព្រះស្ដែង” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា “ព្រះ ស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ” ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ៕
ប្រភព៖ Mydoc4U