ពន្យល់ពាក្យៈ
- សុខៈ សប្បាយរីករាយ សុខស្រួល ស្រណុកចិត្ត
ឧទាហរណ៍៖
សេចក្តីសុខតាមផ្លួវចិត្តមាន៥យ៉ាងគឺៈ
- សុខកើតពីការមានទ្រព្យ
- សុខកើតពីការបរិភោគនិងមានរបស់ប្រើប្រាស់គ្រប់បែបយ៉ាង
- សុខព្រោះមិនជំពាក់បំណុលគេ
- សុខព្រោះធ្វើការងារសុចចរិត
- សុខព្រោះគ្មានទំនាស់ គ្មានអសន្តិសុខ
សុខតាមផ្លួវធម៍ៈ
- បាណតិបាតា(ហាមបំផ្លាញជីវិតសត្វលោក)
- អទិន្ទាទានា(ហាមលួច)
- កាមេសុមិច្ឆាចារា(ហាមលួចប្រពន្ធកូនអ្នកដទៃ)
- សុរាមេរាយ(ហាមផឹកគ្រឿងស្រវឹង)
ទុក្ខៈ សេចក្តីលំបាកវេទនា សេចក្តីព្រួយ
ឧទាហរណ៍៖
សេចក្តីទុក្ខតាមផ្លួវលោកមាន៥គឺៈ
- ទុក្ខព្រោះស្រេកឃ្លាន
- ទុក្ខព្រោះរកស៊ីមិនបាន អត់ការងារធ្វើ
- ទុក្ខព្រោះជំពាក់បំណុលគេ
- ទុក្ខព្រោះអសន្តិសុខ គ្មានសុវត្ថិភាព
- ទុក្ខព្រោះមានសង្គ្រាមឥតឈប់ឈរ។
ចំនែកឯសេចក្តីទុក្ខតាមផ្លូវធម៍គ្មានទេ ព្រោះធម៍នាំឲ្យមនុស្សមានសេចក្តីសុខ។