កិច្ចព្រមព្រៀងជាអន្តរជាតិស្តីពីបរិស្ថាននៅទីក្រុងរីយ៉ូសានេរ៉ូ៖
- របៀបវារៈសម្រាប់សតវត្សទី២១៖ ធ្វើផែនការសម្រាប់ការពារបរិស្ថាននិងលើកតម្កើងការអភិវឌ្ឃអោយមាននិរន្តភាព។ នៅក្នុងនោះបណ្តាប្រទេសឩស្សាហកម្មបានយល់ព្រមជួយដល់បណ្តាប្រទេសក្រីក្រអោយទៅជាប្រទេសឩស្សាហូបនីយកម្មដោយមិនធ្វើអោយខូចខាតដល់បរិស្ថាន។
- សន្ធិសញ្ញាជីវៈចម្រុះ៖ ធ្វើបញ្ជីសារពើភ័ណ្ឌអំពីការការពារប្រភេទកំពុងផុតពូជនិងប្រភេទកំពុងទទួលរងការគំរាមកំហែង។ បណ្តាប្រទេសអ្នកមានបានយល់ព្រមផ្តល់ប្រាក់ដល់ប្រទេសក្រីក្រសម្រាប់ការទ្រទ្រង់រុក្ខជាតិនិងសត្វ។
- ធម្មនុញ្ញអំពីផែនដី៖ បង្កើតគោលការណ៏សម្រាប់ការការពារស្ថានប្រព័ន្ធនិងការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឃ។
- អនុសញ្ញាផែនដីឡើងកម្តៅ៖ ការកាត់បន្ថយការសាយភាយនៃឩស្ម័នផ្ទះកញ្ចក់
- សេចក្តីថ្លែងការស្តីពីគោលការណ៏ព្រៃឈើ៖ ផ្សព្វផ្សាយ និងអនុវត្តសេចក្តីថ្លែងការអោយបានទូលំទូលាយនៃគោលការណ៏ អំពីការការពារព្រៃឈើពិភពលោក។