Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-05-15 02:59

សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារីដូចជា៖

  • សិទ្ធិរស់រានមានជីវិត
  • សិទ្ធិរៀបអាពាហ៍ពិពាហ៍
  • សិទ្ធិមានការងារដោយសេរី
  • សិទ្ធិស្មើគ្នាចំពោះមុខច្បាប់
  • សិទ្ធទទួលការអប់រំ
  • សិទ្ធិបង្កើតសហជីព
  • សិទ្ធិចូលរួមដឹងនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន
  • សិទ្ធិទទួលបៀវត្សស្មើគ្នាចំពោះការងារដូចគ្នា
  • សិទ្ធិទទួលបានការគាំពារ
  • សិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលបានបៀវត្ស។

Answer 2


user icon
Phon
2018-06-11 11:18

សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារី មាន

  • មាត្រា១ : មនុស្សទាំងអស់កើតមានមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។
  • មាត្រា៣ : បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
  • មាត្រា៧ : ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិត្ធិទទួលការការពារស្មើៗគ្នាដោយគ្មានការរើសអើង។
  • មាត្រា១៦ : មនុស្សប្រុស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬសាសនាឡើយ។
  • មាត្រា២១ : មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសារធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។ មនុស្សគ្រប់រូបមានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងករណីលក្ខខណ្ឌសមភាព។
  • មាត្រា២៣ : មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើ ជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវ និងដោយពេញចិត្ត និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានប្រាក់បៀរវត្សស្មើគ្នាចំពោះការងារដូចគ្នាដោយគ្មានការរើសអើង។
  • មាត្រា២៥ : មនុស្សគ្រប់រូបមានសិទ្ធិទទួលកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួន និងគ្រួសារ រួមមានចំណីអាហារ សំលៀកបំពាក់ លំនៅឋាន ការថែទាំសុខភាព និងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។
  • មាត្រា២៦ : មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login