ក.ប្រទេសកម្ពុជាយើងមានប្រភេទធនធានរ៉ែដូចជា៖
- មណ្ឌលប៉ៃលិន៖ នៅខេត្តប៉ៃលិន មានត្បូងមានតម្លៃដូចជា ត្បូងទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងៗទៀត។
- មណ្ឌលរ៉ែកែវ៖ នៅខេត្តរតនៈគិរី មានត្បូងនិងរ៉ែមាស
- មណ្ឌលរ៉ែថ្មកែវ៖ នៅខេត្តពោសាត់ មានរ៉ែថ្មកែវពណ៌បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬមានឆ្នូត ប្រើប្រាស់រចនាវត្ថុសិល្បៈនានា
- មណ្ឌលថ្មកំបោរនិងផូស្វាត៖ នៅខេត្តកំពត និងខេត្តបាត់ដំបង
ខ.ការធ្វើអាជីវកម្មរ៉ែមានផលប៉ះពាល់ទៅលើបរិស្ថានដូចជា៖
- ធ្វើឱ្យរ៉ែត្បូងត្រូវរិចរិលដែលមិនអាចកើតមានឡើងវិញ
- ធ្វើឱ្យមានការបាត់បង់ផលព្រៃឈើ ដោយសារការរុករក ឈួសឆាតដីដើម្បីជីកកាយ រុករកឱ្យដល់ស្រទាប់ក្រោម។
- បង្កលំបាកដល់ការប្រើប្រាស់ដីដោយសារដិស្រាទាប់លើមានជីជាតិត្រូវបាត់បង់គឺដីសិលា ត្រូវមកខាងលើវិញដោយសារការឈួសឆាយ
- ដីគ្មានគម្របព្រៃឈើងាយរងនឹងសំណឹកដោយសារទឹកភ្លៀងហូរច្រោះខ្សោះដីជាតិខូចគុណភាព
- ការរ៉ែងរ៉ែ លាងរ៉ែនាំឱ្យទឹកស្ទឹង ទន្លេល្អក់ ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន និងជិវីតសត្វរស់នៅក្នុងទឹក
- ផ្សែងរោងចក្រ ការបាត់បង់ព្រៃឈើ ដែលជាកត្តាបង្កើតនូវឧស្ម័នពុល និងធ្វើឱ្យសត្វព្រៃមានការភ័យខ្លាច ហើយជួនកាលអាចផ្លាស់ទីលំនៅទៅជ្រកនៅក្នុងព្រៃប្រទេសជិតខាង។