Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១២

វិញ្ញសាៈ ផែនដី និងបរិស្ថានវិទ្យា

សម័យប្រឡងៈ ០៦ សីហា ២០១២

រយៈពេលៈ ៦០នាទី ពិន្ទុៈ ៥០

I.(៧ពិន្ទុ)

តើស្ថានីយអវកាសអន្តរជាតិ និងលំហអាចផ្តល់សារប្រយោជន៍ដល់មនុស្សជាតិ និងភពផែនដីអ្វីខ្លះ?

II.(៩ពិន្ទុ)

១.តើភពក្នុង និងភពក្រៅនៃប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសយ៉ាងណាខ្លះ?

២.ហេតុអ្វីបានជាសហព័ន្ធតារាសាស្ត្រអន្តរជាតិយល់ព្រមបន្ថយចំនួនភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមកនៅត្រឹម៨វិញ?

III.(១០ពិន្ទុ)

១.តើស្រទាប់អូសូនមានសារៈសំខាន់សម្រាប់ផែនដីយ៉ាងណាខ្លះ?

២.ប្រសិនបើស្រទាប់អូសូនត្រូវបានធ្លុះធ្លាយ តើនឹងមានអ្វីកើតឡើងចំពោះជីវិតនៅលើផែនដី?

IV.(១២ពិន្ទុ)

១.ហេតុអ្វីបានជាមានជំនោរ និងលំនាចសមុទ្រ?

២.ចូររៀបរាប់ពីបាតុភូតជំនោរ និងលំនាចសមុទ្រ។

V.(១២ពិន្ទុ)

១.តើកំណើនផលផ្ទះកញ្ចក់នាំឲ្យមានផលប៉ះពាល់ល់អាកាសធាតុនិងកសិកម្មយ៉ាងណាខ្លះ?

២.តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដី?

 

ចម្លើយ

 

I.(៧ពិន្ទុ)

១.ស្ថានីយអវកាសអន្តរជាតិនឹងផ្តល់ផលប្រយោជន៍ជាច្រើន៖

  • ជាកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រអវកាស
  • ជាកន្លែងដ៏ល្អដើម្បីធ្វើការពិសោធវិទ្យាសាស្ត្រអវកាស
  • ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ
  • ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា
  • ត្រួសត្រាយផ្លូវអាកាសសម្រាប់យានិកទាំងឡាយ
  • ដើម្បីសិក្សាពីអង្គផ្សេងៗនិងការពារភពផែនដីពីការប៉ះទង្គិចនៃអង្គទាំងនោះ
  • ស្វែងរកប្រភពធនធានរ៉ែនៅអង្គផ្សេងៗក្នុងលំហ។

 

II.(៩ពិន្ទុ)

១.លក្ខណៈពិសេសនៃភពក្នុង និងភពក្រៅគឺ៖

.លក្ខណៈពិសេសនៃភពក្នុងៈ

  • ភពក្នុងស្ថិតនៅជិតៗគ្នា
  • មានទំហំតូច ហាប់ណែន
  • មានផ្ទៃជាសិលា
  • មានទំនាញផ្ទៃលើខ្សោយ
  • ជាភពក្តៅ (ជិតព្រះអាទិត្យ)។

ខ.លក្ខណៈពិសេសនៃភពក្រៅៈ

  • ភពក្រៅស្ថិតនៅឆ្ងាយពីគ្នាជាងភពក្នុង
  • មានទំហំធំ
  • មានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន
  • មានទំនាញផ្ទៃលើខ្លាំង
  • ជាភពត្រជាក់(ឆ្ងាយពីព្រះអាទិត្ត្យ)

២.បានជាសហព័ន្ធតារាសាស្ត្រអន្តរជាតិយល់ព្រមបន្ថយចំនួនភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមកត្រឹម៨វិញ ព្រោះតាមនិយមន័យថ្មីគឺ

  • ភពត្រូវតែធ្វើដំណើរតាមគន្លងជុំវិញព្រះអាទិត្យ(ពុំមែនជាភពរណប)
  • មានម៉ាសគ្រប់គ្រាប់សម្រាប់ទំនាញរបស់វា ដើម្បីថែរក្សារាងឲ្យមូលនិងមានទំហំធំល្មមក្នុងការគ្រប់គ្រងគន្លងរបស់វា។

 

III.(១០ពិន្ទុ)

១.ស្រទាប់អូសូនមានតួនាទីជាខែលក្នុងបរិយាកាសផែនដី គឺជារបាំងការពារកាំរស្មីស្វាយអ៊ុលត្រានៃព្រះអាទិត្យបានមួយចំនួន (ចំនួន ២០%) កុំឲ្យចាំងផ្ទាល់មកលើផ្ទៃផែនដិ។

២.បើសិនជាស្រទាប់អូសូនប្រហោង ឬធ្លុះធ្លាយ មានការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតនានាលើផែនដីដូចជា៖

  • រុក្ខជាតិនិងដំណាំអាហារផ្សេងៗ ត្រូវជ្រុះស្លឹកបណ្តាលឲ្យថយចុះនូវការធ្វើរស្មីសំយោគនិងស្រូបយកជាតិទឹក។
  • អាចបន្ថយនូចផលិតផលកសិកម្មសំខាន់ៗច្រើនមុខ ដែលជាអាហារផ្គត់ផ្គង់ដល់មនុស្ស
  • បំផ្លាញមីក្រូរុក្ខជាតិ ឬរុក្ខជាតិប្លង់តុង ដែលជាអាហារសមុទ្រ ធ្វើឲ្យបរិមាណត្រីថយចុះយ៉ាងច្រើននៅលើពិភពលោក។
  • ប្រជាជនលើពិភពលោក អាចនឹងរងគ្រោះថ្នាក់ដោយកើតជំងឺមហារីកស្បែក និងជំងឺភ្នែក
  • អាចធ្វើឲ្យប្រែប្រួល ឬបំផ្លាញសែនបន្តពូជ (DNA)

ជាទូទៅកាលណាឧស្ម័នអូសូនកាន់តែថយចុះ នោះកំណើនកាំរស្មីស្វាយអ៊ុលត្រាចាំងមកលើផែនដីកាន់តែខ្លាំង ពោលគឺកំណើនសីតុណ្ហភាពដែនដីកាន់តែឡើងខ្ពស់ធ្វើឲ្យជីវិតមនុស្ស សត្វ និងរុក្ខជាតិឈានទៅរកការវិនាសសាបសូន្យ។

 

IV.(១២ពិន្ទុ)

១.បានជាមានជំនោរនិងលំនាចសមុទ្រ ព្រោះដោយសារកម្លាំងទំនាញរបស់ព្រះចន្ទនិងព្រះអាទិត្យមកលើផែនដី។

២.បាតុភូតជំនោរ និងលំនាចសមុទ្រ កើតឡើងនៅពេលផែនដីវិលជុំវិញអ័ក្សរបស់វា ទីតាំងនៃផ្នែកប៉ោងស្ថិននៅនឹងស្របជាមួយព្រះចន្ទ។ នៅពេលតំបន់ណាមួយធ្វើចលនាមកដល់ចំណុចប៉ោងនោះ នាំឲ្យមានទឹកសមុទ្រឡើងហៅថាជំនោរ ហើយនៅពេលតំបន់នោះផ្លាស់ទីចេញពីផ្នែកប៉ោងទឹកសមុទ្រចាប់ស្រកហៅថាលំនាច។ ជំនោរនិងលំនាចកើតឡើងពីរដងក្នុងមួយថ្ងៃដោយសារមានផ្នែកប៉ោងពីរនៅលើផែនដី។

 

V.(១២ពិន្ទុ)

១. កំណើនផលផ្ទះកញ្ចក់នាំឲ្យមានផលប៉ះពាល់ល់អាកាសធាតុនិងកសិកម្មៈ

.ប៉ះពាល់លើអាកាសធាតុ

  • ធ្វើឲ្យអាកាសធាតុប្រែប្រួល
  • ផែនដីឡើងកំដៅ
  • ធ្វើឲ្យរដូវមិនទៀងទាត់
  • រដូវក្តៅអូសបន្លាយវែង ហើយរដូវត្រជាក់មានរយៈពេលខ្លី
  • តំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងរហូតក្លាយជាទឹកជំនន់ ឯតំបន់មួយចំនួនទៀតដែលមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀងធ្លាក់។

ខ.ប៉ះពាល់លើវិស័យកសិកម្មៈ

  • ផលិតកម្មស្រូវត្រូវថយចុះដោយសារកំណើនសីតុណ្ហភាព និងការប្រែប្រូលអាកាសធាតុ
  • ដីដាំដំណាំខ្លះត្រូវលិចបាត់ដោយទឹកសមុទ្រ ហើយខ្លះទៀតត្រូវរាំងស្ងួតហែង
  • តម្រូវការទឹកសម្រាប់ស្រោចស្រពហួសកម្រិតផ្គត់ផ្គង់
  • កំណើតសីតុណ្ហភាពដែលកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ
  • កំណើនទឹកភ្លៀងធ្លាក់ ដែលនាំឲ្យមានសំណឹកនិងចម្រោះដី ជាហេតុធ្វើឲ្យបាត់បង់ដីមានជីជាតិសម្រាប់ផលិតកម្មស្រូវ

២.ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីគឺត្រូវៈ

  • កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល
  • ត្រូវការពារព្រៃឈើដែលមានស្រាប់លើផែនដី និងដាំដើមឈើបន្ថែមទៀតឲ្យបានច្រើន។ ដើមឈើ ១០០ លានដើមអាចទាញយកកាបូនបានប្រហែល១៨លានតោនក្នុងទម្រង់ជាកាបូនឌីអុកស៊ីតចេញពីបរិយាកាស។
  • ប្រើប្រាស់ថាមពលព្រះអាទិត្យ ទឹក ខ្យល់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ទនៈ។
  • ជិះរថយន្តឯកជនរួមគ្នា ឬបន្ថយការប្រើប្រាស់យានយន្ត មកជិះកង់ជំនួសវិញ

យកពន្ធខ្ពស់ពីរោងចក្រឧស្សាហកម្មណាដែលបញ្ចេញកាកសំណល់ពុលច្រើនទៅក្នុងបរិយាកាស។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login