Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-02 03:17

ទំនាស់ ឬជំលោះមានបីប្រភេទគឺ៖

  • ទំនាស់ខ្លូនឯងៈ គឺ ជាការសង្ស័យ​ការសោកស្តាយ ការកើតទុក្ខ ការខឹងនឹងខ្លួនឯង ការមិនសំរេចចិត្តបានក្នុងចិត្តរបស់ខ្លួនលើផ្លូវ​ ឬខ្សែជិវិតដូចជារបស់នេះគួរយក ឬមិនគួរយក។ ផ្លួវនេះគួរដើរ ឬមិនគួរដើរ។ សង្គមនេះល្អឬអាក្រក់..។ គឺមានការប្រណាំងប្រទែង ច្របូកច្របល់ក្នុងចិត្ត។ លទ្ធផលនៃទំនាស់នេះធ្វើអោយសុខភាពស្រុតខ្សោយ ឆាប់ខឹង វង្វេង ភ្លេចមុខភ្លេចក្រោយ យល់ខុសជាត្រូវ រាងកាយទ្រុឌទ្រោម ឆាប់ចាស់ មានជំងឺក្រពះ បេះដួងចុកដៃចុកជើងបរិភោគពុំបាន ឬអាចឈានទៅរកមរណភាពកាលមុនអាយុក៏សឹងមាន។
  • ទំនាស់ក្នុងសង្គមៈ ជាទំនាស់ជាមួយមនុស្សផ្សេងទៀត ឬជាមួយក្រុម បក្ស សង្គម ប្រទេសដែលខ្លួនរស់នៅជាមួយ។ លទ្ធផលនៃទំនាស់នេះទៅជាខឹងគ្នា មើលមុខគ្នាមិនចំ បៀតបៀនគ្នា សំលាប់គ្នា នឹងអាចកើតជាសង្គ្រាមក៏ថាបាន។ ពេលខ្លះទៀតទៅជាលួចបំផ្លិចបំផ្លាញ មើលងាយ មើកថោក ចាប់រំលោភ ចាប់លួចកូនចៅ...។ ចំនុចចុងក្រោយនៃទំនាស់នេះគឺ ការចាក់អុចអាល ដែលនាំមកនូវការបែកបាក់សាមគ្គី...។
  • ទំនាស់ធម្មជាតិៈ គឺការរំលោភលើធម្មជាតិ ប្រឆាំងនឹងច្បាប់ធម្មជាតិ កេងប្រវញ្ចធម្មជាតិហូសពីធម្មជាតិពុំអាចទ្រាំបាន​ ដូជាការកាប់បំផ្លាញព្រែឈើអស់ជាដើម។ លទ្ធផលនៃទំនាស់ជាមួយធម្មជាតិគឺការដែលធម្មជាតិដាក់ទណ្ឌកម្មមកវិញដូចជា ការធ្វើអោយមានទឹកជំនន់ ភាពរាំងស្ងួត ជំងឺចំកាត់ផ្សេងៗជាដើម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login