តាមទំនៀមទំលាប់ ខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរចំនួន៣ថ្ងៃ ក្នុងនោះ ថ្ងៃទី១ជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃវណប័ត រីឯថ្ងៃទី៣ជាថ្ងៃឡើងស័ក។
សកម្មភាពនៅថ្ងៃនីមួយៗ
- ថ្ងៃមហាសង្ក្រាន្តៈ
គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ត។ ពេលល្ងាចគេនាំគ្នាពួនភ្នំខ្សាច់ជុំវិញព្រះវិហារ ឬដើមពោធិ៍ក្នុងវត្ត។ ពេលព្រលប់គេនិមន្តព្រះសង្ឃចំរើនព្រះបរិត្តនិងសំដែងធម្មទេសនាដោយមានប្រគេនភេសជ្ជៈផង។
- ថ្ងៃវណប័តៈ
ថ្ងៃនេះកូនចៅត្រូវជួនសំលៀកបំពាក់ នំចំនី ម្ហូបអាហារ ប្រាក់កាសដល់អស់លោកអ្នកមានគុណរបស់ខ្លួន។ គេធ្វើទានដល់អ្នកបំរើឬអ្នកក្រីក្រលំបាកទៅតាមលទ្ធភាព។ ពេលរសៀលគេនាំគ្នាទៅវត្ត ពូនភ្នំខ្សាច់ហើយសូត្រធម៍អធិដ្ឋាននិមន្តព្រះសង្ឃបង្សុកូល បញ្ជូនមគ្គផលដល់វិញ្ញាណក្ខន័្ធបងប្អូនព្រៀបលានដែលបានចាកស្ថានទៅហើយ។
- ថ្ងៃឡើងស័កៈ
ពេលព្រឹក គេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។
ក្នុងកំឡុងពេលថ្ងៃនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង...។