អាពាហ៏ពិពាហ៏ = អាពាហ៏ + ពិពាហ៏
- អាពាហ៏ៈ នាំកូនប្រុសទៅរៀបការផ្ទះកូនស្រី
- ពិពាហ៏ៈ នាំកូនស្រីទៅរៀបការផ្ទះកូនប្រុស។
ហេតុនេះអាពាហ៏ពិពាហ៏ គឺជាការផ្សំផ្គុំយ៉ាងឧឡារិកជាផ្លូវការរវាងបុរសម្នាក់និងស្រីម្នាក់បង្កើតបានជាគ្រួសារថ្មីមួយទៀត។
ដើម្បីឲ្យអាពាហ៏ពិពាហ៏មានតំលៃ សាមីខ្លួនប្រុសនិងស្រីត្រូវបំពេញលក្ខខណ្ឌ័ដូចជា៖
ក-លក្ខខណ្ឌ័សំភារៈ
- សាមីខ្លួនទាំងសងខាងត្រូវ មានសុខភាពគ្រប់គ្រាន់
- មានមុខរបរចិញ្ចឹមជីវិត មានការងារធ្វើដើម្បីកសាងគ្រួសារដោយខ្លួនឯង
- ត្រូវមានធនធាន
- មានសញ្ញាប័ត្រខ្ពស់ចំពោះកូនប្រុស។
ខ-លក្ខខ័ណ្ឌវេទនា
- សាមីខ្លួនទាំងសងខាងស្រលាញ់គ្នាទៅវិញទៅមកដោយស្មោះ
- ស្វាមីភរិយាពុំត្រូវទទួលការគំរាមគំហែងពីសំណាក់មាតាបិតារបស់ខ្លួនឡើយ
- ត្រូវបានទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងពីចាស់ទុំ និងពីភ្ញៀវហើយមេឃុំ ឬតាអាចារ្យក៏សំរេចសួរសាមីខ្លួនទាំងពីរត្រូវស្រលាញ់គ្នាអស់មួយជីវិត។
គ-លក្ខខ័ណ្ឌសង្គម
- អ្នកទាំងពីរត្រូវបំពេញកិច្ចសន្យាចំពោះសង្គមដែលខ្លួនរស់នៅ
- ត្រូវចុះកិច្ចសន្យាផ្លួវច្បាប់ ចំពោះចៅក្រម មានការយល់ព្រមពីមាតាបិតាទាំងសងខាង និងធ្វើពិធីតាមទំនៀមទំលាប់របស់សង្គមជាតិ
- មេឃុំ-ចៅសង្កាត់បញ្ជាអោយឪពុកម្តាយ ឬអាណាព្យាបាលទាំងសងខាងប្រកាសបានប្រាំពីរថ្ងៃសិនមុននឹងអនុញ្ញាតអោយរៀបចំពិធីបាន
- បញ្ជាក់សំបុត្រអាពាហ៏ពិពាហ៏។
ឃ-លក្ខខណ័្ឌសីលវិជ្ជា
- សន្យាមិនប្រើអំពើហឹស្សាទៅវិញទៅមក
- ស្បថថាពិតជាស្មោះត្រង់ទៅវិញទៅមក
- រួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិត។