Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-02 03:55

ក្នុងការអនុវត្តប្រើឆ្នាំ ខ្មែរច្រើនហៅថា “សករាជ”។ សករាជ គឺជាការរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៏អស្ចារ្យណាមួយ ដែលពូកជនានុជនអ្នកគោរពត្រូវការកត់ត្រាទុកកុំអោយបាត់។ សករាជខ្លះប្រើតាំងពីសម័យអង្គរឯខ្លះទៀតបន្តរហូតដល់សម័យភ្នំពេញ ហើយក្រោយៗមកទៀត ក៏រលុបបាត់បង់ទៅវិញ។ សករាជទាំងនោះរួមមាន ពុទ្ធសករាជ គ្រិស្ថសករាជ ចុល្លសករាជ មហាសករាជ។

  • ពុទ្ធសករាជៈ គឺជាចំនួនថ្ងៃខែឆ្នាំ សំរាប់សំគាល់តាំងពីថ្ងៃដែលព្រះសម្ពុទ្ធសមណគោតមជាព្រះបរមគ្រូទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់។ ដូចនេះពុទ្ធសករាជ ត្រូវបានបង្កើតឡើង ចាប់ពីថ្ងៃ ពុធ ១រោជ ខែ អាសាធ ឆ្នាំម្យាញ់ គឺមុនគ្រិស្ថសរាជ ៥៤៣ឆ្នាំ។
  • គ្រិស្ថសករាជៈ ត្រូវបានគេប្រើនៅសម័យអាណនិគមបារាំងនៅប្រទេសកម្ពុជា។ គ្រិស្ថសករាជ គឺការរាប់តាំងពីពេលថ្ងៃដែលព្រះយេស៊ូប្រសូត្រគឺប្រសូត្រថ្ងៃទី២៥ខែធ្នូ ត្រូវជា ៥៤៣ឆ្នាំក្រោយពុទ្ធសករាជ។
  • ចុល្លសករាជៈ គឺជាសករាជតូចតាមព្រះរាជពង្សាវតា សម្តេចបទុមស្រីសុរិយវង្ស បានតាំងចុល្លសករាជទី១ ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃទី ១២កើត ខែចេត្រ ឆ្នាំកុរ ឯកសក័។
  • មហាសករាជៈ គឺជាសករាជធំ កើកឡើងពីមនុស្សមួយពួកដែលគេហៅ តាត៍ រស់នៅតំបន់មួយទិសពាយ័ព្យនៃប្រទេស។ ពួកនេះបានលុកលុយឥណ្ឌា ប៉ែកខាងលិចហើយតាំងស្តេចរបស់ខ្លួនឈ្មោះ “សកៈ” អោយសោយរាជ្យនៅទីនោះ។ ស្តេច សកៈ បានអោយរាប់ឆ្នាំទី១ រៀងមកដែលបានអោយឈ្មោះថា “មហាសករាជ” ក្នុងរាជពង្សាវតាព្រះបាទ សម្តេចព្រះ អរិដ្ឋិពលពាហនោ (ព្រះកេតុមាលា) បានតាំងមហាសករាជ១ក្នុងកាលពុទ្ធសករាជ ៦២១។

សរុបសេចក្តីមក ប្រទេសកម្ពុជាយើងប្រើសករាជទាំង៤នេះ ប៉ុន្តែចុល្លសករាជ និងមហាសករាជច្រើនប្រើនៅក្នុងប្រតិទិន សំរាប់កំណត់ពេលធ្វើពិធិបុណ្យផ្សេងៗតាមប្រពៃណីជាតិខ្មែរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login