ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើការីទេសចរណ៍សំដៅដល់អ្វី ?
២២- តើកម្រៃអាជ្ញាបណ្ណទេសចរណ៍សំដៅដល់អ្វី ?
២៣- តើក្រមប្រតិបត្តិវិជ្ជាជីវៈសំដៅដល់អ្វី ?
២៤- តើក្រមសីលធម៌វិជ្ជាជីវៈសំដៅដល់អ្វី ?
២៥- តើក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាសំដៅដល់អ្វី ?
ចម្លើយ
២១- ការីទេសចរណ៍ សំដៅដល់បុគ្គលដែលរៀបចំ និងលក់ខ្សែទស្សនកិច្ច ព្រមទាំងប្រមូលផ្តុំសេវាកម្មទេសចរណ៍ផ្សេងៗទៀត សម្រាប់លក់ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារទេសចរណ៍ ឬភាគីផ្សេងទៀតក្នុងកិច្ចសន្យា ។
២២- កម្រៃអាជ្ញាបណ្ណទេសចរណ៍ សំដៅដល់ប្រាក់ដែលត្រូវបង់ដើម្បីទទួលបានអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ ។
២៣- ក្រមប្រតិបត្តិវិជ្ជាជីវៈ សំដៅដល់បញ្ញត្តិដែលត្រូវបានកំណត់ឡើងសម្រាប់ប្រភេទវិជ្ជាជីវៈនីមួយៗ នៃឧស្សាហកម្មទេសចរណ៍ ដែលមានចរិតលក្ខណៈជាកម្រិត ឬតម្រូវ រួមទាំងការពិន័យចំពោះអ្នកដែលបានប្រព្រឹត្តផ្ទុយ មិនបានគោរពអនុវត្តវិជ្ជាជីវៈ ដែលខ្លួនកំពុងអនុវត្តនោះ ។
២៤- ក្រមសីលធម៌វិជ្ជាជីវៈ សំដៅដល់ច្បាប់ទូន្មាន ដែលត្រូវបានកំណត់ឡើងសម្រាប់ប្រភេទវិជ្ជាជីវៈនីមួយៗនៃឧស្សាហកម្មទេសចរណ៍ មានចរិតលក្ខណៈជាអភិសមាចារ ដោយភ្ជាប់ជាមួយនូវការអប់រំ តម្រែតម្រង់ និងពន្យល់ណែនាំប្រតិបត្តិករទេសចរណ៍ ក្នុងគោលបំណងលើកកម្ពស់ចរិយាមារយាទល្អប្រពៃការគោរពអនុវត្តសីលធម៌វិជ្ជាជីវៈ ។
២៥- ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សំដៅដល់នីតិបុគ្គលមានលក្ខណៈជាដៃគូរវាងផ្នែកឯកជន និងផ្នែកសាធារណៈដែលបង្កើតឡើងដើម្បីពង្រីក និងអនុវត្តឲ្យមានប្រសិទ្ធភាពសកម្មភាពការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។