Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-04 01:56

សម័យអង្គរជាតំណាក់កាលដែលប្រទេសខ្មែរបានឈានដល់កំរិតមួយខ្ពស់ពិសេសលើផ្នែកវប្បធម៍។ ប៉ុន្តែក្រោយមកអរិយធម៍បានធ្លាក់ចុះដល់ចំនុចមួយគួរអោយបារម្ភ និងភ័យខ្លាច។ បញ្ហាបែបនេះជំរុញអោយ គេខិតខំស្រាវជ្រាវរកមួលហេតុដែលនាំអោយមានព្រឹត្តិការណ៏គួរអោយសោកស្តាយក្នុងក្របខណ្ឌ័ជាប្រវត្តសាស្ត្រ។ មូលហេតុដែលនាំអោយអរិយធម៍អង្គរឆ្លាក់ចុះមាន៖

  • ការរាតត្បាតរុករានទន្ទ្រានពីសំណាក់ជនជាតិដទៃ ពិសេសប្រទេសសៀម ពោលគឺសត្រូវខាងក្រៅ។
  • នៅក្នុងប្រទេសឯនេះវិញ មានទំនាស់បែកបាក់គ្នាគួរអោយបារម្ភ គឺទំនាស់ផលប្រយោជន៏ និងទំនាស់ជំនឿសាសនា។
  • បំផ្លិចបំផ្លាញស្ទើរសូន្យនូវហេដ្ឋារចនាសម្ព័ន្ធដែលជាគ្រឹះដ៏រឹងមាំរបស់សេដ្ឋកិច្ច ដូចជា បារាយណ៏ ប្រព័ន្ធធារាសាស្ត្រ ជលមាគ៍ា នានា...។
  • តំហយនៃចំនួនប្រជាជនដែលបង្កដោយសង្គ្រាម។ ផលវិបាកនៃសង្គ្រាមជាហេតុនាំអោយទិន្នផលកសិកម្មឆ្លាក់ចុះ។ ក្រៅពីនេះជម្ងឺដង្កាត់នានាបានរីករាលរាតត្បាតពេញប្រទេស ជាមូលហេតុនាំមកនូវមហន្តរាយដល់អាយុជីវិតរបស់ប្រជាជន។
  • ផលវិបាកបានស្តែងចេញពីទំនាស់សាសនា នាំអោយលែងមានជំនឿលើលទ្ធិទេវរាជ ក៏ដូចជាភាពដូលរលំខាងផ្លូវចិត្ត។
    រូមសេចក្តីមក បើខ្មែរជំនាន់បច្ចុប្បន្ននៅតែដើរតាមលំនាំខាងលើទៀត ប្រទេសយើងនឹងត្រូវរលាយសូន្យសុងពីផែនទីពិភពលោកជាពុំខាន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login