ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាំងពីបុរាណកាលមក ព្រះពុទ្ធសាសនាមានតួនាទីជាប្រវត្តិសាស្ត្រដោយរួមចំនែកដល់ភាពថ្កុំថ្កើង និងកិត្យានុភាពនៃមាតុភូមិអង្គរ ដោយបានថែរក្សាលើកតំកើង អត្តសញ្ញាជាតិ ភាសា អក្សរសាស្ត្រ វប្បធម៍ សិលធម៍ ប្រពៃណី ទំនៀមទំលាប់ខ្មែរដ៏ល្អបវរ ព្រមទាំងបានធ្វើការបង្ហាញនូវផ្លូវរស់នៅដ៏សុខសាន្តដល់ខេមរជនគ្រប់រូបអោយដើរឆ្ពោះទៅកាន់សេចក្តីសុខ សន្តិភាព និងវិបុលភាព សុភមង្គលដោយជៀសវាងនូវអំពើហឹស្សា អកុសល បានកម្មផងទាំងឡាយទាំងពួង។ ប្រសិនបើព្រះពុទ្ធសាសនាត្រូវបានបំផ្លាញ សង្គមកម្ពុជាត្រូវទទួលនូវផលវិបាកដូចខាងក្រោម៖
ផលវិបាកផ្នែកសំភារៈ
ក- ការបំផ្លិចបំផ្លាញនូវរាល់សំនង់ដែលមាននៅក្នុងវត្តអារាម និងសំនង់សាធារណៈដែលជាការឧបត្ថម្ភរបស់ពុទ្ធសាសនិកដូចជា៖
ខ- ការបំផ្លិចបំផ្លាញនូវបណ្ណាល័យ និងឯកសារខាងសាសនា នាំអោយខ្វះសៀវភៅសំរាប់សិក្សារៀនសូត្រ ខ្វះគម្ពីដីការ ក្បូនខ្នាត សំរាប់តំរង់ទិសគោរពប្រតិបត្តិ។
គ- ការធ្វើគតព្រះសង្ឃ នាំអោយបាត់បង់នូវវត្ថុប្រផេះខាងព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ បាត់បង់ចំនេះដឹងមិនងាយរកបាន។
ផលវិបាកខាងស្មារតី
ក- បាត់បងពុទ្ធសាសនា ធ្វើអោយពលរដ្ឋខ្មែរទូទាំងប្រទេសអស់ទីពឹង អស់ជំនឿលើខ្លួនឯង អស់សង្ឃឹមគ្មានកោះត្រើយ
ខ- យុវវ័យត្រូវគេពង្វក់អោយឈ្លក់វង្វេងនឹងអំពើរឃោឃៅ ព្រៃផ្សៃ អមនុស្សធម៍ដោយការបញ្ជូលនូវមនោគមវិជ្ជា អសីលធម៍ទៅក្នុងខួរក្បាល ហើយដិតជាប់នៅក្នុងសតិបញ្ញា ស្មារតីរបស់កុមារ និងយុវវ័យជំនាន់នោះមិនងាយលុបបំបាត់បានឡើយ។ ផលវិបាកផ្នែកស្មារតីនេះមានទំហំធំធេងណាស់ និងធ្ងន់ធ្ងរជាតផលវិបាកខាងសំភារៈខាងលើរាប់សិបដង។ ផលវិបាកទាំងពីរខាងលើនេះជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សង្គមកម្ពុជាសព្វថ្ងៃ។