អត្ថន័យនៃមាត្រាដែលទាក់ទងនឹងនារីភេទគឺៈ
- មាត្រាទី១ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងលើគ្រប់វិស័យ។
- មាត្រាទី២ រាល់ការរើសអើងនិងអំពើហិង្សាលើនារីភេទត្រូវបានការពារតាមផ្លូវច្បាប់។ ត្រូវបានធានាសេវាសមស្របដែលទាក់ទងនឹងការពពោះ ការសម្រាលកូន។
- មាត្រាទី៣ នារីមានសិទ្ធិដូចបុរសក្នុងការចូលរួមការងារលើគ្រប់វិស័យ នៅក្នុងសង្គមតាមសម្ថភាពនិងជំនាញរបស់ខ្លួន
- មាត្រាទី៤ រាល់អំពើបង្ខិតបង្ខំ ឬបញ្ឃប់ការងារនារីភេទមិនត្រូវធ្វើតាមទំនើងចិត្តឡើយ។
- មាត្រាទី៥ កិច្ចការក្នុងគ្រួសារនិងការចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចរបស់បុរស នារី
- មាត្រាទី៦ ការលក់ដូរ និងអាជីវកម្មផ្នែកពេស្យាចារលើនារី ជាអំពើរំលោភសិទ្ធិមនុស្សប្រឆាំងនឹងច្បាប់ជាតិនិងអន្តរជាតិ។
- មាត្រាទី៧ នារីគ្រប់រូបមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតដូចបុរសដែរ។
- មាត្រាទី៨ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការចូលរួមរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិតាមសម្ថភាពរបស់ខ្លួន
- មាត្រាទី៩ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្តូរឬរក្សាទុកសញ្ជាតិរបស់ខ្លួន។
- មាត្រាទី១០ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការទទួលអាហារូបករណ៍សម្រាប់សិក្សា និងទទួលយកសញ្ញាប័ត្រក្នុងគ្រឹះស្ថានសិក្សាគ្របផ្នែក ទាំងក្នុងនិងក្រៅប្រទេស។
- មាត្រាទី១១ នារីគ្របរូបមានសិទ្ធិរើបម្រះដើម្បីទាមទារសិទ្ធិរបស់ខ្លួនលើរាល់ការងារ ដែលប្រព្រឹត្តផ្ទុយនឹងសេចក្តីថ្លៃថ្លូររបស់នារីភេទ។
- មាត្រាទី១២ នារីមានការលើកទឹកចិត្តដើម្បីធានាសុខភាពរបស់ម្តាយ និងទារកព្រមទាំងជួយកាត់បន្ថយកង្វះខាតនៅក្នុងគ្រួសារ ធានាសេវាសមស្របដែលទាក់ទងទោនឹងការពពោះ ការសម្រាលកូន។
- មាត្រាទី១៣ នារទីគ្របរូបមានសិទ្ធិចូលរួមក្នុងសកម្មភាពកំសាន្ត កីឡា និងរាល់ទិដ្ឋភាព នៃជីវភាពវប្បធម៌ទាំងឡាយ។
- មាត្រាទី១៤ រដ្ឋត្រូវគិតគូរដល់ស្ត្រីនៅជនបទឱ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឃន៍ដូចជាឧបត្ថម្ភផ្នែកសុខាភិបាល សន្តិសុខ អប់រំ និងការទទួលបាននូវឥណទានកសិកម្ម។
- មាត្រាទី១៥ នារីមានសិទ្ធិស្មើនឹងបុរសចំពោះមុខច្បាប់នៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជាការចុះកិច្ចសន្យា ការគ្រប់គ្រងកម្មសិទ្ធិនិងនៅគ្រប់ដំណាក់កាល នៃនីតិវិធីនៃការជំនុំជម្រះក្តីតុលាការ។
- មាត្រាទី ១៦ នារីគ្របរូបមានសិទ្ធិទទួលយក ឬបដិសេធក្នុងការជ្រើសរើសគូរស្រករ ដោយគ្មាការបង្ខិតបង្ខំពីក្រុមគ្រួសារ ឬអាណាព្យាបាលបានឡើយ។ មានសិទ្ធិប្តឹងសុំលែងលះ នៅពេលដែលមិនអាចទ្រាំទ្រក្រោមការគាបសង្គត់របស់ប្តី។