ក. បានជាមានកិច្ចព្រមព្រៀងរបស់ងង្គការសហប្រជាជាតិលើអនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះការរើសអើងប្រឆាំងនឹងនារីភាទវាជាឧបសគ្គដល់ការចូលរួមរបស់នារីក្នុងជីវភាពនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសខ្លួន និងប៉ះពាល់ដល់ការលូតលាស់ និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ។
ខ. អត្ថន័យនៃមាត្រានីមួយៗទាក់ទងនឹងនារីភេទគឺ
- មាត្រា១ :ឈរលើមូលដ្ឋាននៃសិទ្ធិ និងសេរីភាពនារីនិងបុរស ត្រូវមានភាពស្មើគ្នានៅក្នុងសង្គមគ្រួសារ និងលើគ្រប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត។
- មាត្រា២ : រាល់ការរោះសអើង និងអំពើហិង្សាលើនារីត្រូវបានការពារតាមផ្លូវច្បាប់។ ត្រូវបានធានាសេវាសមស្របដែលទាក់ទងនឹងការពពោះ ការសម្រាលកូន។
- មាត្រា៣ :នារីមានសិទ្ធិដូចបុរស ក្នុងការចូលរួមការងារលើគ្រប់វិស័យក្នុងសង្គម តាមសមត្ថភាពនិងជំនាញរបស់ខ្លួន។
- មាត្រា៤ : រាលអំពើបង្ខិតបង្ខំ ឬបញ្ឈប់ការងារនារីភេទ មិនត្រូវធ្វើតាមទំនើងចិត្តឡើយ។
- មាត្រា៥ : កិច្ចការក្នុងគ្រួសារ និងការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចរបស់បុរសនារី។
- មាត្រា៦ :ការលក់ដូរនិងអាជីកម្មផ្នែកពេស្យាចារលើនារីភេទជាអំពើរំលោភសិទ្ធិមនុស្សប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ។
- មាត្រា៧ :នារីគ្រប់រូបមានសិទ្ធិបោះឆ្នោតជ្រៀសរើសតំណាងខ្លួនដោយសេរី និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតដូចបុរសដែរ។
- មាត្រា៨ :នារីនិងបុរសមានសិទ្ធិស្មើគ្នាចូលរួមសកម្មភាពការងារក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិតាមសមត្ថភាបរបស់ខ្លួន។
- មាត្រា៩ : នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្ដូរ ឬរក្សាទុកសញ្ជាតិរបស់ខ្លួន។
- មាត្រា១០ : នារីនិងបុរសមានសិទ្ធស្មើគ្នាក្នុងការទទួលអាហារូបនរណ៍សម្រាប់សិក្សា និងការទទួលយកសញ្ញាបត្រនៅក្នុងគ្រឹស្ថានសិក្សាគ្រប់ផ្នែកទាំងក្នុងប្រទេស និងក្រៅប្រទេស។
- មាត្រា១១ : នារីគ្រប់រូបមានសិទ្ធិរើបម្រះតាមទារសិទ្ធិរបស់ខ្លួនលើរាល់ការងារដែលប្រព្រឹត្តផ្ទុយនឹងសេចក្ដីថ្លៃថ្នូររបស់នារិភេទ។
- មាត្រា១២ : នារីគួរមានការលើកទឹកចិត្តដើម្បីធានាសុខភាពរបស់ម្ដាយ និងទារកព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួសារ ជាពិសេសត្រូវធានានូវសេវាសមស្របដែលទាក់ទងនឹងការពពោះ ការសម្រាលកូន។
- មាត្រា១៣ : នារីគ្រប់រូបមានសិទ្ធិចូលរួមក្នុងសកម្មភាបកម្សាន្ត កីឡា និងរាល់ទិដ្ឋភាពនៃជីវភាពវប្បធម៌ទាំងឡាយ។
- មាត្រា១៤ : រដ្ឋត្រូវគិតគូរដល់ស្ត្រីនៅជនបទឱ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឃដូចជា ការឧបត្ថម្ភផ្នែកសុខាភិបាល សន្តិសុខ អប់រំ និងទទួលបាននូវឥណទានផ្នែកកសិកម្ម។
- មាត្រា១៥ : នារីមានសិទ្ធិស្មើបុរសចំពោះមុខច្បាប់ហើយនៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជាការចុះកិច្ចសន្យា ការគ្រប់គ្រងកម្មសិទ្ធិ និង គ្រប់ដំណាក់កាលនៃនីតិវិធីនៃការជំនុំជំរះក្ដីក្នុងតុលាការ។
- មាត្រា១៦ : នារីគ្រប់រូបមានសិទ្ធិទទួលយក ឬបដិសេធក្នុងការជ្រើសរើសគូរស្រករ ដោយគ្មានការបង្ខិតបង្ខំពីក្រុមគ្រសារ ឬអាណាព្យាបាលបានឡើយ។ នារីអាចមានសិទ្ធិក្នុងការប្ដឹងលែងលះនៅពេលណាដែលមិនអាចទ្រាំទ្រក្រោមការគាមសង្កត់របស់ប្ដី។