បុព្វហេតុដែលបង្កើតឱ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ៖
- នៅក្នុងសង្គមពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់ លាក់សម្រាប់ធានាដល់ សិទ្ធិរបស់កុមារនៅឡើយ។
- ការអភិវឌ្ឃន៍របស់កុមារជាផ្នែកមួយសំខាន់បំផុតនៃអនាគតរបស់សង្គមជាតិនីមួយៗ។
- តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែកនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្ស ដែលមានស្រាប់នៅឡើយ។
- ផលប្រយោជន៍របស់កុមារ មិនដូចគ្នាទៅនឹងផលប្រយោជន៍របស់អ្នក ដែលជាអាណាព្យាបាលលើកុមាឡើយ។
- កុមារងាយរងគ្រោះជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួន និងការរំលោភបំពានគ្របបែបយ៉ាង។
- កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់។
- កុមារងាយនឹងទទួលផលប៉ះពាល់ជាង ក្រុមអាយុផ្សេងៗទៀត។
- កុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សំឡេងរបស់ពួកគេពុំសូវត្រូវគេយកចិត្តទុកដាក់ស្តាប់ឡើយនៅក្នុងសង្គមជាច្រើនតែងគិតថាកុមារគឺជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា។ សង្គមខ្លះយល់ថាកុមារអាចធ្វើការងារបានដូចមនុស្សធំដែរ ហើយខ្លះទៀតគិតថាកុមារមិនអាចចូលរួមជួយសង្គមបាននៅឡើយ។
- សង្គមជាតិនីមួយៗត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញា ស្មារតី និងសុវត្ថិភាព។