2017-09-27 12:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. សិទ្ធិកុមារជារួមមាន៥៤ មាត្រា។
ខ. សិទ្ធិធំៗរបស់កុមារមាន៤ ដូចជា៖
១. សិទ្ធិរស់រានមានជីវិត ( សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស )
២. សិទ្ធិក្នុងការអភិវឌ្ឍ ( សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍ )។
៣. សិទ្ធិទទួលការការពារ (សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានរាងកាយ និងស្មារតី ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកនៃសង្គ្រាម )។
៤. សិទ្ធិក្នុងការចូលរួម (សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប និងសិទ្ធិចូលរួមសកម្មភាពសង្គមផ្សេងៗ )។