Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ឈ្មោះ : ប្រាសាទបាយ័ន

អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧

កាលបរិច្ឆេទកសាង : ចុងគ្រិស្តសតវត្សរ៍ទី ១២

ឧទ្ទិសថ្វាយ : ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរ

ស្ថាបត្យកម្ម : ខ្មែរ

ទីតាំង : ក្រុងអង្គរធំ ខេត្តសៀមរាប

    ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុង គ្រិស្តសតវត្សរ៍ទី១២ និងដើមគ្រិស្តសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ទៀត សរុបទាំងអស់៥៤ កំពូលដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថាមុខទាំង៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទមានប្លង់បីជាន់។ ជាន់ទី១និងទី២ មានថែវដែលមានចម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរនិងជណ្ដើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងនៅខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យល្បែងប្រដាល់ ជល់មាន់។ល។ និងថែមទាំងរៀបរាប់ ពីប្រព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បាន ជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ២ឬ៣ជួរ។


Reference:

មរតកខ្មែរ វប្បធម៌ទូទៅ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login