ព្រហ្មមុខ៤ នៃប្រាសាទបាយ័ន ៖
- តំណាងព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា)
- ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ រឺអវលោកេស្វរៈ តំណាងអោយព្រះ បាទជ័យវរ្ម័នទី៧
- មុខ៤ ៖ វង់ភក្រ្ត័ញញឹម ប្រិយប្រីយ៍ ភ្នែកបិទព្រឹមៗសំលឹងចុះក្រោម
- ញញឹម ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌កំបាំងតាមរយៈបបូរមាត់ ព្រោះ ពោធិសត្វបានស្ថិតនៅលើ ជីវិត របស់សត្វលោក ។
- ញញឹម ព្រោះព្រះអង្គបានបង្រួបបង្រួមអោយមានសន្តិភាពបានស្វែងរកក្តីស្ងប់ ឈ្នះខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌
- ញញឹម ព្រោះឃើញវប្បធម៌ អរិធម៌សម័យនោះរុងរឿង
- ញញឹមព្រោះព្រះអង្គបានប្រោសសត្វលោក ឱ្យឆ្លងផុតពីសេចក្តីទុក្ខ និងផ្លូវរំលត់ទុក្ខភ្នែកបិតព្រឹមៗ
- គឺជាកាយវិការ តាំងសមាធិហៅថា មុទ្រៈរបស់ព្រះសម្មាសម្ពុទ្ធ
- ប្រើបញ្ញាចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់ខុសពីការប្រើចក្ខុ ដែលអាចមើលឃើញក្នុងចំងាយមួយមានកំនត់
- គឺជាការប្រមើល មើលពីជីវិតសត្វលោកដែលមានភព្វ័ អត់ភព្វ័ ។