គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងមុខរបរវិជ្ជាជីវៈ ក្នុងគ្រួសារ និងក្នុងសង្គមជាតិដូចតទៅ៖
ក) មុខរបរវិជ្ជាជីវៈ
- មានសិទ្ធិគោរពច្បាប់ (គោរពម៉ោងពេលធ្វើការ គោរពការចាត់តាំងរបស់អង្គភាព)
- បំពេញការងារឲ្យឲ្យបានត្រឹមត្រូវ គោរពបុគ្គលិកលក្ខណៈរបស់សិស្ស ទុកលទ្ធភាពឲ្យសិស្ស ទុកលទ្ធភាពឲ្យសិស្សមានសិទ្ធិសេរីភាពក្នុងការបញ្ចេញយោបល់។
ខ) ក្នុងគ្រួសារ
- ជួយទំនុកបម្រុងគ្រួសារ
- ធ្វើឲ្យគ្រួសារជាគម្រូក្នុងសង្គម
- គោរពសិទ្ធិសេរីភាពប្រពន្ធកូន
- មិនផ្ដាច់ការ មិនប្រើហិង្សា
គ) ក្នុងសង្គម
- គោរពច្បាប់រដ្ឋ
- ធ្វើការដើម្បីប្រយោជន៍សង្គម
- បំពេញភារកិច្ចជាប្រជាពលរដ្ឋម្នាក់ (បោះឆ្នោត បញ្ចេញមតិ)