ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តើអ្នកដឹងទេថា?
កីឡារត់ប្រណាំងដែលមានរយៈចម្ងាយឆ្ងាយ ឬ ដែលយើងហៅថាកីឡារត់ម៉ារ៉ាតុង។ ដំបូងឡើយនៅប្រហែល ៦០០ ឆ្នាំមុន គ.ស.។ មានសង្រា្គមមួយកើតឡើងរវាង ពួកក្រិកបុរាណនិងពួកពែក្ស។ សង្រ្គាមក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ហើយទីបំផុតពួកក្រិកបុរាណក៏បានយកឈ្នះលើពួកពែក្ស នៅទីកន្លែងមួយដែលឆ្ងាយពីបុរីអាតែនប្រមាណ ៤០km គឺម៉ារ៉ាតុង(Marathon)។ ដំណឹងដ៏ល្អនេះ ត្រូវបានអ្នកនាំសារជនជាតិក្រិកម្នាក់ បានរត់ពីម៉ារ៉ាតុងមិនឈប់ ដើម្បីទៅប្រាប់រដ្ឋាភិបាលនៅអាតែន។ពេលទៅដល់អាតែន អ្នកនាំសាររូបនេះ ដោយការហត់ពេកក៏បាននិយាយថា "យើងឈ្នះហើយ" ក៏ត្រូវដួលស្លាប់បាត់ទៅ។ ហេតុដូច្នេះហើយទើបនៅលើកីឡាអូឡាំពិក មានកីឡារត់ប្រណាំងមួយប្រភេទដោយគេឱ្យឈ្មោះថា "ម៉ារ៉ាតុង" ឬ "Marathon"។