សភាពាណិជ្ជកម្មមានភារកិច្ចដូតទៅ៖
- ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសជាតិ។
- បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេដ្ឋកិច្ចទូទៅដូចជា ការរៀបចំផ្សព្វផ្សាយ ស្ថិតិពាណិជ្ជកម្ម ការលើកតម្កើនផ្នែកទេសចរណ៍។
- ផ្តល់ជូនរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្រុងនូវយោបល់ និងព័ត៌មានទាំងឡាយស្តីអំពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
- ដើរតួជាអ្នកដំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម សម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច។