ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ៖
១. ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ ។
២. បង្កើនប្រសិទ្ធភាពសហក្រាសទាំងឡាយ ដើម្បីផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេដ្ឋកិច្ចទូទៅដូចជាការរៀបបចំផ្សព្វផ្សាយស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មការលើកតំម្កើងផ្នែកទេសចរណ៍ ។
៣. ផ្តល់ជូនរាជរដ្ឋាភិបាលនឹងអាជ្ញាធរខេត្ត ក្រុងនូវយោបល់និងព័ត៌មានទាំងឡាយស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ។
៤. ធានារ៉ាប់រ៉ងការគ្រប់គ្រងសេវា ធានានិងអនុវត្តន៍ការងារចាំបាច់ ដែលជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន... ។
៥. ដើរតួជាអាជ្ញាកណ្តាល ក្នុងដំណោះស្រាយវិវាទពាណិជ្ជកម្ម។