2018-03-23 13:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិធីនិងអន្តរាគមន៍ដល់អ្នកដែលមានបញ្ហាចិត្តសង្គម
វិធី
អន្តរាគមន៍
១.ប្រសិនបើអ្នកជំងឺមិនទាន់បានទទួលការពិនិត្យលើជង្ងឺផ្លូវកាយ ត្រូវនាំអ្នកជង្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យពេទ្យពិនិត្យ។
២.ត្រូវធ្វើឱ្យអ្នកជម្ងឺមានការជឿទុកចិត្តថា រោគសញ្ញានេះមិនមែនជាការចាប់ផ្តើមនៃជម្ងឺធ្ងន់ធ្ងរទេ វាគ្រាន់តែជាបញ្ហាផ្លូវចិត្តបន្តិចបន្តួច។
៣.បង្ការអ្នកជម្ងឺ កុំឱ្យធ្លាក់ទៅក្នុងជម្ងឺចិត្តវិកលធ្ងន់ធ្ងរដោយផ្តល់ការព្យាបាលជាប្រចាំ។
៤.ការព្យាបាលអាចធ្វើឡើងតាមរយៈបុគ្គលិកសុខភាពក្នុងសហគមន៍ ដើម្បីជួយថែទាំអប់រំគ្រួសារ សាច់ញាតិ និងអ្នកជិតខាង។
៥.គប្បីព្យាយាមបំផុសអ្នកជម្ងឺឱ្យស្ម័គ្រចិត្តវិលត្រលប់ទៅធ្វើការងារជាធម្មតាវិញ ហើយធ្វើឱ្យគេគិតថាខ្លួនគេជាចំណែកមួយនៃសហគមន៍។
៦.សកម្មភាពហាត់ប្រាណ ការសម្រាកចិត្តកាយ ឱ្យបានគ្រប់គ្រាន់ និងការកំសាន្តសប្បាយផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត។