Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 11:37

វិធី និងអន្តរាគមន៍ផ្សេងៗដល់អ្នកដែលមានបញ្ហាចិត្ត-សង្គម គឺ

+ រៀបចំក្រុមមនុស្សដែលមានបញ្ហាស្រដៀងគ្នាឱ្យធ្វើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្ដូរបទពិសោធរវាងគ្នានឹងគ្នា។

+ គ្រួសារសហគមន៍ត្រូវធ្វើគម្រោងព្យាបាលរយៈពេលយូរដើម្បីជួយដល់អ្នកជំងឺដូចជា

  • ប្រសិនបើអ្នកជំងឺមិនទាន់បានទទួលការពិនិត្យទៅលើជំងឺផ្លូវកាយ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យទៅលើសុខភាពរបស់អ្នកជំងឺ។
  • ត្រូវធ្វើឱ្យអ្នកជំងឺមានការជឿទុកចិត្តថា រោគសញ្ញានេះមិនមែនជាការចាប់ផ្ដើមនៃជំងឺធ្ងន់ធ្ងរទេ ដោយពន្យល់ឱ្យអ្នកជំងឺទទយលស្គាល់ថានេះជាបញ្ហាជំងឺផ្លូវចិត្តបន្តិចបន្តួច។
  • បង្ការអ្នកជំងឺកុំឱ្យធ្លាក់ទៅក្នុងជំងឺចិត្តវិកលធ្ងន់ធ្ងរ ដោយផ្ដល់ការព្យាបាលជាប្រចាំ។
  • ការព្យាបាលអាចធ្វើឡើងតាមរយៈបុគ្គលិកសុខភាពក្នុងសហគមន៍ ដូចជាបុគ្គលិកស្ម័គ្រចិត្តក្នុងភូមិជាដើម ដើម្បីជួយថែទា និងអប់រំគ្រួសារ សាច់ញាតិ  និង អ្នកជិតខាង។
  • គប្បីព្យយាមបំផុសឱ្យអ្នកជំងឺឱ្យស្ម័គ្រចិត្តវិលត្រឡប់ទៅធ្វើការងារជាធម្មតាវិញ ហើយធ្វើយ៉ាងណាឱ្យពួកគេគិតថាខ្លួនគេជាចំណែកមួយនៃសហគមន៍។
  • សកម្មភាពហាត់ប្រាណ ការសម្រាកចិត្តកាយឱ្យបានគ្រប់គ្រាន់និងការកម្សាន្តសប្បាយ ផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login