នាយករដ្ឋមន្ត្រីមានភារកិច្ចសំខាន់ដូចជា៖
- ទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរដ្ឋាភិបាល នៅចំពោះមុខរដ្ឋសភាពអំពីនយោបាយទូទៅ និងសកម្មភាពរបស់រដ្ឋាភិបាល។
- ដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និងការការពារប្រទេស
- លើកសំណើរដល់គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
- លើកសំណើអំពីសេចក្តីព្រាងច្បាប់ និងសំណើរតែងតាំងផ្លាស់ប្តូ បញ្ចប់ភារកិច្ចរបស់សមាជិករដ្ឋាភិបាលជួនរដ្ឋសភាអនុម័ត។
- ត្រួតពិនិត្យ សកម្មភាព អំពើប្រព្រឹត្ត និងទំនួលខុសត្រូវរបស់សមាជិក រដ្ឋាភិបាល ហើយមានសិទ្ធិផ្លាស់ប្តូរសមាជិករដ្ឋាភិបាលតាមនីតិវិធី។
- លើកសំណើរថ្វាយព្រះមហាក្សត្រតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាដោយអនុក្រឹត្យដូចជាទីប្រឹក្សារាជរដ្ឋាភិបាល ទេសាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី។