គេថា ដីជាធនធានមូលដ្ឋានមួយនៃភពផែនដីព្រោះភាគច្រើននៃជីវិតលើភពផែនដី មិនអាចអត្ថិភាពដោយគ្មានដីបានឡើយដោយសារ៖
- ដីបម្រើបម្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ផ្សេងៗដូចជាៈ ទីក្រុង ភូមិករ ទីប្រជុំជន ប្រព័ន្ធគមនាគមន៍ រោងចក្រឧស្សាហកម្ម រោងសិប្បកម្មផ្សេងៗ ។
- ស្រទាប់ដី (O) បម្រើបម្រាស់យ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដំណាំដាំដុះ ស្រូវ ផ្លែឈើ បន្លែ ការលូតលាស់របស់រុក្ខជាតិ...។
- ស្រទាប់ដីជ្រៅៗជាកន្លែងស្តុកនិងប្រមូលផ្តុំនូវប្រភពធនធានធម្មជាតិយ៉ាងច្រើនអនេក ដូចជារ៉ែ ធ្យូងថ្ម ឧស្ម័ន...សម្រាប់ទាញយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ។
ហេតុនេះហើយទើបគេចាត់ទុក ដីជាធនធានមូលដ្ឋានមួយនៃភពផែនដី ។