Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Teacher Sovannara
2021-04-22 20:29

១. បណ្តាញគមនាគមន៍កម្ពុជាមានតួនាទីជា ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច៖

  • យើងដឹងថា ប្រព័ន្ធគមនាគមន៍របស់កម្ពុជារួមមាន៖
  • ផ្លូវគោក៖ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល និងផ្លូវដែក
  • ផ្លូវទឹក៖ មាន ស្ទឹង បឹង ព្រែក ទន្លេ និងសមុទ្រ
  • ផ្លូវអាកាស៖ មានអាកាសយានដ្ឋានក្នុងស្រុក និងអាកាសយានដ្ឋានអន្តរជាតិ ។

ដើម្បីងាយបកស្រាយ ជាដំបូង យើងគប្បីយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនជាមុនសិន៖

+ ក្បាលរថភ្លើងមានតួនាទី សណ្តោងទូរថភ្លើងជាច្រើនដែលស្ថិតនៅពីក្រោយជាបន្តបន្ទាប់

ដូចនេះ បើបណ្តាញគមនាគមន៍មានតួនាទីជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច  គឺមានន័យថា បណ្តាញគមនាគមន៍មានតួនាទីសណ្តោងវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចឲ្យមានការរីកចម្រើនខ្លាំងក្លា

ជាការពិតណាស់ ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍ដោយមិនអាចប្រកែកបាន ។ ឧទាហរណ៍៖

  • ជួយជម្រុញវិស័យកសិកម្ម៖ តភ្ជាប់ផលិតផលកសិកម្មទីនឹងទីផ្សារ ជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារឆាប់រហ័ស ងាយស្រួលដឹកជញ្ជូន ចំណេញពេលវេលា និងថវិកា...
  • ឧស្សាហកម្ម ពាណិជ្ជកម្ម៖ កាត់បន្ថយពេលវេលាដឹកជញ្ជូន តភ្ជាប់តំបន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក
  • ទេសចរណ៍៖ ងាយធ្វើដំណើរ សុវត្ថិភាព ផាសុកភាព ភ្ជាប់តំបន់ទេសចរណ៍មួយទៅតំបន់មួយ ចំណេញពេលវេលា
  • កាត់បន្ថយភាពក្រីក្រ៖ ប្រជាជនងាយធ្វើដំណើរ ប្រកបកិច្ចការរកស៊ី ចំណាយសោហ៊ុយតិច ផ្សារភ្ជាប់ទីក្រុងនិងជនបទ...
  • វិស័យសុខាភិបាល៖ ដឹកជញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ បានទាន់ពេលវេលាកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនបាន
  • វិស័យផ្សេងៗទៀត......

 សរុបសេចក្តីមក វិស័យគមនាគមន៍ពិតជាប្រៀបបានទៅនឹងក្បាលរថភ្លើងដែលជួយយឹតយោងសណ្តោងវិស័យផ្សេងៗទៀតឱ្យមានសំទុះទៅមុខថែមទៀត ពិតប្រាកដមែន ។

(លោកគ្រូមានលក់ វិញ្ញាសាធ្លាប់ចេញប្រឡងគ្រូឆ្នាំមុនៗ ទាំងបឋម អនុគ្រប់មុខវិជ្ជា 088 40 14 987) 

Page: The Grade A Bookshop 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login