ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ឃើញកូនខ្មែរចេះខ្វល់ខ្វាយអំពីសម្បត្តិវប្បធម៌របស់ជាតិគឺជារឿងល្អ។ យើងមិនអាចថាម៉េចទេនៅក្នុងពេលភ្លាមៗនេះ។ ក្នុងការធ្វើអ្វីក៏ដោយតែងតែមានផលពីរ។ ទីមួយគឺផលល្អទីពីរគឺផលអវិជ្ជមាន។ យើងដឹងថាការចម្លងជារបស់មិនល្អទេ តែវាអាចធ្វើឱ្យបាត់បង់ខ្លះដែរនៅភាពជាម្ចាស់ដើមដែលជាហេតុនាំឲ្យក្មេងជំនាន់ក្រោយមិនដឹងថាមួយណាពិតឬមួយណាក្លែងក្លាយ។
ក្នុងការចម្លងគួរត្រូវបានបន្សល់ទុកស្លាកស្នាមអ្វីមួយដើម្បីទុកជាចំណុចឱ្យក្មេងជំនាន់ក្រោយបានដឹងថារបស់ណានោះគឺជារបស់ចម្លង។ រឿងរ៉ាវមួយនេះគឺបានធ្វើឲ្យដឹងឮដល់ក្រសួង និងមហាជនជាច្រើនបានប្រតិកម្មតមតទៅនឹងទង្វើរបំពានទៅលើកេរ្តិ័ដំណែលវប្បធម៌ដ៏សម្បើមអស់ច្ចារ្យមួយនេះ។ មតិភាគច្រើននៃយុវជនកម្ពុជាគឺមិនពេញចិត្តក្នុងទង្វើររបស់ជនជាតិថៃទៅលើរឿងរ៉ាវនេះ។
តែទោះជាយ៉ាងណាក៏ដោយយើងមិនអាចចោលមតិខាងណាមួយបានឡើយទាំងខាងស្របនិងប្រឆាំង។ មិតស្របនោះគឺថា កម្ពុជានិងអាចរីកមុខលើឆាកអន្តរជាតិថ្វីបើថៃជាប្រទេសដែលមានប្រជាជនក៏ដូចជា ជនបរទេសច្រើនជាងកម្ពុជា គឺគេអាចមើលទៅលើរបស់ចម្លងបាន តែភ្ញៀវទេសចរណ៍ ក៏ចង់ដឹងដែរថារបស់ដើមរូបរាងយ៉ាងណានោះ ដោយស្របតាមការលើតម្តើង និងមិនបំភ្លៃនៅប្រវត្តិសាសន៍។ តួយ៉ាងគឺហាមនិយាយថា«អង្គវត្តជារបស់បុព្វបុរសថៃ»។ នេះហើយបានជាការខមិនរបស់ខ្ញុំថា របស់ចម្លងៗបានតែត្រូវរក្សាស្លាកស្នាមអ្វីមួយដើម្បីកំណត់សម្គាល់ថាមិនដូចគ្នាទាំងស្រុងមិនធ្វើឱ្យអ្នកផ្សេងយល់ច្រឡំ និងមិនក្រឡៃនៅប្រវត្តិសាស្ត្រផងដែរ។
នេះជាហេតុបន្ថែមដែលធ្វើឱ្យកូនខ្មែរត្រូវតែស្គាល់អោយច្បាស់អំពីប្រវត្តិសាស្រ្តជាតិជាជាងការ share រួចហើយមិនដឹងថាប្រវត្តិសាស្រ្តអង្គរវត្តនោះអ្នកណាជាអ្នកធ្វើឡើង ក្សត្រអង្គណាកសាងផងនោះ។
មតិ៖ ចូរកុំរស់នៅពឹងផ្អែកតែលើរបស់បុរាណពេក។ ចូរមើលទៅការអភិវឌ្ឍន៍ឲ្យបានវែងឆ្ងាយនៅថ្ងៃអនាគត។