Point Center Login Help
Rosa-KH

2021-07-14 14:30

ជីវិតស្នេហា

762 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ស្នេហាពិតត្រូវបង្កើតឡើងដោយចិត្តនិងចិត្ត មិនមែនដោយការបង្ខិតបង្ខំឡើយ។ ការរើសគូស្រករយើងមានសិទ្ធិសម្រេចចិត្ត ផ្នត់គំនិត "នំមិនធំជាងនាឡិ" ត្រូវបានរសាត់ឆ្ងាយពីសង្គមខ្មែរ។ ការជ្រើសរើសមនុស្សដើម្បីរួមដំណើរជីវិតពិតណាស់ដែលពិបាក គឺតម្រូវឱ្យយើងស្ទាបស្ទង់ថ្លឹងថ្លែងមើលចិត្តគ្នាសិន ព្រោះបើជ្រើសរើសខុសគឺខុសអស់មួយជីវិត ពាក្យចាស់លោកពោលថា "ធ្វើស្រែខុសមួយឆ្នាំគឺនៅមួយឆ្នាំ តែបើរើសគូជីវិតខុសគឺខុសអស់មួយជីវិត"។

ជីវិតគូ គឺវាមិនស្រួលដូចក្មេងៗឥឡូវគិតឡើយ មើលសព្វថ្ងៃក្មេងៗមិនទាន់១៥ឆ្នាំពេញផង បានរៀបអាពាហ៍ពិពាហ៍ ដោយមិនទាន់យល់ច្បាស់ពីតម្លៃស្នេហា ងំរៀបការមិនទាន់បាន១ឆ្នាំផង ក៏លែងលះគ្នាវិញ។ កត្តានេះបណ្ដាលមកពីតាមអារម្មណ៍មួយឆាវ ក្មេងឈាមរាវ មិនទាន់ស្គាល់អ្វី ជាអ្វីផង ចង់សាកដោយមិនគិតឱ្យវែងឆ្ងាយ។ វ័យ១៨ឆ្នាំចុះក្រោម ជាវ័យសិក្សា មិនមែនជាវ័យត្រូវមានស្នេហាឡើយ។

ជីវិតគូ ដើម្បីសាងសុភមង្គលបាន ត្រូវចេះស្រឡាញ់គ្នាដោយពិតប្រាកដ គ្មានលួចលាក់ពីរបី ស្មោះត្រង់ចំពោះគ្នា ចេះអធ្យាស្រ័យជាដើម។ ប្ដីប្រពន្ធគឺជាមនុស្សពីរពិត តែចិត្តត្រូវវេញបញ្ចូលគ្នាតែមួយ។ មុនសាងគ្រួសារគឺយើងត្រូវត្រៀមចិត្តគំនិត ព្រោះអ្នកត្រូវចួបរឿងជាច្រើន ហាក់ដូចជាព្រៃបន្លា។ ទោះចង់ធ្វើអ្វីក៏ដោយ សូមពិភាក្សាគ្នាដោយមានការយល់ស្រប។

ជីវិតគូ គឺមិនត្រូវបោកប្រាសគ្នានោះទេ ហើយមិនត្រូវរត់ចោលគ្នាឡើយ មានសុខរួមសុខ មានទុក្ខរួមទុក្ខ។ ជីវិតគូប្រៀបស្រមោលនិងខ្លួនយើង គឺមានចិត្តឱ្យគ្នា។

ជីវិតគូ ត្រូវពុះពាររាល់បញ្ហាទាំងឡាយ ដោះស្រាយដោយភាពជឿជាក់។ បញ្ហាមានគ្រប់បែបបទ គឺស្មុគស្មាញខ្លាំងណាស់។ បញ្ហាទាំងអស់នោះអាចជាមេរៀនសម្រាប់អ្នកទាំងពីរ។

អ្នកខ្លះរើសគូជីវិតខុស ជីវិតហាក់គ្មានពន្លឺនៃសុខា ស្គាល់តែទុក្ខាច្រើនអនេក ចំណែកឯទឹកភ្នែកជោកភក្រ្តា។ មិនថ្វីទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ សូមអ្នកកុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម អ្នកត្រូវញញឹមទទួលយកការពិតមួយនេះ ហើយរៀនកែប្រែបញ្ហា មកជាការប្រសើរ។ ជោគជ័យអាចកើតមាន បើអ្នកពិតជាមិនបោះបង់ក្ដីស្រមៃ។

អត្ថបទរីណា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login