Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-04-02 09:56

កំណែទម្រង់រដ្ឋបាល ចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បីកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបថ្មីដែលបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ។ តែមានគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការ យកចិត្តទុកដាក់លើក្រមសីលធម៌ របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយ ការបង្កើនការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាដៃគូរដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឃសេដ្ឋកិច្ចជាតិ និងផ្តល់សេវាដ៏មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក ប្រែក្លាយរដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឱ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ ទៅវិញ។


Answer 2


user icon
Phon
2018-06-11 12:22

បកស្រាយការធ្វើកំណែទម្រង់រដ្ឋបាល

            កំណែទម្រង់រដ្ឋបាលបានចាប់ផ្ដើមនៅចុងសតវត្សទី ២០ ដែលជាកិច្ចខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងការរិះគន់ ចំពោះវិធីសាស្ត្រនៃការគ្រប់គ្រងសាធារណៈតាមបែបប្រពៃណី។ កំណែទម្រង់រដ្ឋបាលនៃប្រទេសមួយចំនួន ស្ថិតក្រោមផ្លាកការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មី ហើយមានបែបបទខុសៗគ្នាទៅតាមបរិបទនៃប្រទេសនីមួយៗ។ ប៉ុន្តែជាគោលការណ៍មានគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជា ឯកជនភាវូបនីយកម្ម សេវាកម្មរបស់រដ្ឋ ការយកចិត្តទុកដាក់លើក្រមសីលធម៌របស់មន្ត្រីសាធារណៈ ការប្រឆាំងអំពើពុករលួយ ការបង្កើនការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login