Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-04-02 09:55

រដ្ឋបាលកណ្តាលៈ ជារដ្ឋបាលដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្របខ័ណ្ឌជាតិទាំងមូល និងមានកាតព្វកិច្ចរៀបចំកិច្ចប្រទេសជាតិទូទៅ។

គុណសម្បត្តិនៃរដ្ឋបាលកណ្តាល

  • រដ្ឋបាលកណ្តាលមានភាពខ្លាំងធ្វើឱ្យមានការឯកភាពក្នុងការអនុវត្តការងារដូចៗគ្នា ដោយគ្មានករណីពិសេស ឬដោយឡែក សម្រាប់មូលដ្ឋានណាមួយឡើយ។
  • ប្រជាពលរដ្ឋទាំងអស់មានភាពស្មើគ្នា ក្នុងការរួមវិភាគទានអនុវត្តការងារដែលតម្រូវឱ្យធ្វើ។

គុណវិបត្តិនៃរដ្ឋបាលថ្នាក់កណ្តាល

  • ប្រមូលផ្តុំអំណាចកណ្តាល ឱ្យនៅតែមួយកន្លែងធ្វើឱ្យដំណើរការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរ។
  • រវល់នឹងការងារច្រើនហើយមានការពិបាក ក្នុងការក្រសោបការងារទាំងនោះបាន។
  • រៀបចំផែនការនានាតែម្នាក់ឯងនាំឱ្យថ្នាក់ក្រោមមានការលំបាកក្នុងការអនុវត្តតាមព្រោះ មិនយល់ពីផែនាករនោះ ដែលជាហេតុធ្វើឱ្យផែនការនោះទទួលបរាជ័យ។
  • គ្មាននរណាម្នាក់ហ៊ានទទួលខុសត្រូវចំពោះផែនការនោះ ព្រោះគ្មានការចូលរួមយ៉ាងទូលំទូលាយពីថ្នាក់ក្រោម និងមហាជន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login