Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-04-02 09:54

រដ្ឋបាលកណ្តាលមានពីរលំដាប់គឺ៖

  • ថ្នាក់រដ្ឋាភិបាលៈ មានទីស្តីការគណៈរដ្ឋមន្ត្រីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានអំណាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួងនិងក្នុងសកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម ធនាគារ ការធានារ៉ាប់រង និងផ្នែកសេដ្ឋកិច្ច។
  • ថ្នាក់ក្រសួងនិងរដ្ឋលេខាធិការដ្ឋានៈ មានរដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការជាប្រធានស្ថាប័ន ជាអ្នកគ្រប់គ្រងមន្ត្រីភ្នាក់ងាររាជការដែលនៅក្រោមឱវាទ។ ក្រសួងនីមួយៗចែកជា៖

១.ខុទ្ទកាល័យៈ ជាលេខាធិការដ្ឋានផ្ទាល់ឬជាសេនាធិការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ។

២.ផ្នែករដ្ឋបាល ចែកចេញជានាយកដ្ឋាន ឬការិយាល័យ។ ក្រុមនេះ ជាអ្នកបច្ចេកទេស ឬឯកទេសសម្រាប់រៀបចំផែនការ គម្រោង​ការរបស់ក្រសួង និងជាសសរទ្រូងរបស់ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន។

៣.ក្រុមអធិការកិច្ចៈ មាននាទីជាអ្នកតាមដានត្រួតពិនិត្យលើការងារបច្ចេកទេស ការងារថវិការរបស់មន្ត្រីទាំងអស់នៅក្នុងក្រសួង។

៤.ផ្នែកទីប្រក្សាៈ ជាអ្នកផ្តល់យោបល់លើគម្រោងការផ្សេងៗ មុននឹងប្រធាន ស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login