ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើនបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិនប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យលើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
ផ្សាយផ្ទាល់
ភាសាផ្សេងទៀត
ព័ត៌មាន
ទំព័រដើម
កម្ពុជា
អាស៊ី
អឺរ៉ុប
អាមេរិក
ដើមបូព៌ា
អាហ្វ្រិក
សង្គម-វប្បធម៌
សេដ្ឋកិច្ច
នយោបាយ
ច្បាប់-តុលាការ
បទវិភាគ
ស្តាប់/មើល
កម្មវិធីផ្សេងទៀត
ភ្ញៀវប្រចាំថ្ងៃ
កម្មវិធីព័ត៌មាន
វីដេអូ
ផ្សាយផ្ទាល់
RFI នៅលើបណ្តាញសង្គម
សេវាផ្តល់ព័ត៌មាន
ស្តីពី RFI
វេបសាយផ្សេងទៀតរបស់ FRANCE MÉDIAS MONDE
© 2021 RFI - រក្សាសិទ្ធិគ្រប់យ៉ាង។ RFI មិនទទួលខុសត្រូវឡើយចំពោះខ្លឹមសារនៃបញ្ជាប់ទៅកាន់វេបសាយដទៃ។ ចំនួនអ្នកចូលមើលវេបសាយគណនាដោយអង្គការ ACPM/OJD។
#កូវីដ១៩
កម្ពុជា
អាស៊ី
អឺរ៉ុប
អាមេរិក
កម្មវិធីព័ត៌មាន
កម្មវិធីផ្សេងទៀត
/ អាស៊ី
ទីផ្សារហិរញ្ញវត្ថុ-អាស៊ី
ទីផ្សារហិរញ្ញវត្ថុអាស៊ីធ្លាក់ចុះក្រោយចិនប្រកាសបន្តរឹតបន្តឹងការត្រួតពិនិត្យក្រុមហ៊ុនជាច្រើន
ចុះផ្សាយនៅថ្ងៃ៖ 12/08/2021 - 14:47
សំឡេង ០២:០៨
ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើន បានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិន ប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ លើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើន។
ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើន បានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិន ប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ លើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើន។ MOHD RASFAN AFP
ដោយ៖
អ៊ុង គឹមអ៊ាន់
៦១ នាទី
ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើនបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិនប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យលើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
ផ្សាយពាណិជ្ជកម្ម
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីផ្សារហិរញ្ញវត្ថអាស៊ីជាច្រើនបានរងផលប៉ះពាល់ពីវិធានការរឹតបន្តឹងការត្រួតពិនិត្យរបស់អាជ្ញាធរចិន លើក្រុមហ៊ុនក្នុងវិស័យជាច្រើនរួមមានវិស័យបច្ចេកវិទ្យាអ៊ីនធ័រនែតជាដើម។
ភាគហ៊ុននៅហុងកុង សៀងហៃ តូក្យូ សេអ៊ូល វ៉េលីងតុន តៃប៉ិ និងម៉ានីល បានធ្លាក់ចុះ បើទោះបីជាទីផ្សារភាគហ៊ុនដ៏ធំរបស់អាមេរិក (Wall Street) មានការកើនឡើងក៏ដោយ។ ក្រុមអ្នកលេងភាគហ៊ុនបានប៉ាន់ស្មានថាតម្លៃទីផ្សារភាគហ៊ុនអាមេរិកបានល្អប្រសើរវិញ ក្រោយពេលមានការធ្លាក់ចុះនៃអតិផរណាដែលជាបន្ធូរបន្ធយសម្ពាធខ្លះទៅលើធនាគារកណ្តាលអាមេរិក។
នៅអាស៊ី ការធ្លាក់ចុះភាគហ៊ុននៅចិនបានជះឥទ្ធិពលអាក្រក់ដល់ទីផ្សារហិរញ្ញវត្ថុ។ ក្រុមអ្នកវិនិយោគិនអាស៊ីកំពុងសម្លឹងមើលប្រទេសចិនដោយប្រយ័ត្នប្រយែង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសពីវិធានការថ្មីៗដើម្បីបន្តរឹតបន្តឹងការត្រួតពិនិត្យលើ ក្រុមហ៊ុនជាច្រើនរួមមានទាំងក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធ័រនែត និងលក់ភាគហ៊ុនលើទីផ្សារអន្តរជាតិ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សារដ្ឋរបស់ចិនបានបង្ហាញពីការជំរុញរបស់រដ្ឋាភិបាល ក្នុងការធ្វើនិយ័តកម្មផ្នែកសេដ្ឋកិច្ចដែលនឹងបន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមប្រឹក្សានិងគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តបាននិយាយថាវិស័យជាច្រើនរួមទាំងការបង្រៀនឯកជន ម្ហូបអាហារ និងថ្នាំសង្កូវផងក៏នឹងត្រូវអនុវត្តច្បាប់ត្រួតពិនិត្យតឹងរ៉ឹងជាងមុនដែរ។
សេចក្តីថ្លែងការណ៍នេះ បានបង្កឲ្យក្រុមអ្នករកស៊ីមានការព្រួយបារម្ភខ្លាំង ពីព្រោះតែមិនដឹងថា មន្រ្តីចិននឹងបញ្ចប់វិធានការរឹតបន្តឹងនេះនៅពេលណានោះទេ។ ពាក់ព័ន្ធរឿងនេះ លោក Graham Webster ដែលជាអ្នកដឹកនាំគម្រោង DigiChina នៅមជ្ឈមណ្ឌលគោលនយោបាយអ៊ីនធ័រនែតរបស់សាកលវិទ្យាល័យស្ទែនហ្វដ បាននិយាយថាគេមិនវាយតម្លៃដឹងនោះទេពីទំហំនៃប៉ះពាល់លើទីផ្សារភាគហ៊ុនដោយគ្រាន់តែសំអាងលើ ឯកសារមួយ ឬឯកសារមួយចំនួនផ្សេងទៀតនោះ៕