2021-08-11 19:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានទ្រព្យច្រើនជាងលោក BILL GATES ទៅទៀត ស្ថាបនិកក្រុមហ៊ុន ZARA លោក AMANCIO ORTEGA បានក្លាយទៅជាកំពូលអ្នកមានជាងគេលើពិភពលោក ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី២៣ តុលា កន្លងមកនេះ របស់បណ្តាសារព័ត៌មានប្រេស៊ីល ដែលដកស្រង់ចំណាត់ថ្នាក់របស់ទស្សនាវដ្តី FORBES ។
ទស្សនាវដ្តី FORBES បានលាតត្រដាងពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ INDITES ដែលធ្វើអាជីវកម្មបណ្តាផលិតផលរបស់ក្រុមហ៊ុន ZARA ដែលភាគហ៊ុនរបស់ក្រុមហ៊ុននេះកាលពីថ្ងៃទី២៣ តុលា ឡើងដល់កំពូលពុំធ្លាប់មានពីមុនមក ធ្វើទ្រព្យសម្បត្តិរបស់លោក ORTEGA កើនខ្ពស់បំផុតពី៧៧ពាន់លានដុល្លារដល់៧៩,៦ពាន់លានដុល្លារ ។
លោក ORTEGA មានចំណែកភាគហ៊ុនក្នុង INDITES ដល់៥៩,២៩% គិតជាប្រាក់មានដល់៦៨,៦ពាន់លានដុល្លារ ។ ទ្រព្យសម្បត្តិរបស់លោកមានលើសពីទ្រព្យសម្បត្តិរបស់លោក BILL GATES ម្ចាស់របស់ MICROSOFT ដែលមានទ្រព្យប្រមាណជា៧៨,១ពាន់លានដុល្លារ ។
INDITES ធ្វើពាណិជ្ជកម្មលើផលិតផលរបស់ក្រុមហ៊ុន៨ ក្នុងនោះរួមមាន ZARA MASSIMO DUTTI BERSHKA PULI AND BEAR STRADIVARIUS OYSHO ZARAHOME និង UTERQUE ដែលមានហាងសរុប៦.៧៤៦ ក្នុងទីផ្សារ៨៨ផ្សេងៗគ្នា ហើយប្រើបុគ្គលិកសរុប១៤០.០០០នាក់ ៕