Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សូមកុំនិយាយដើមគេ ព្រោះពាក្យមួយម៉ាត់ សម្លាប់គេមួយជីវិត
“សូមកុំនិយាយដើមគេឱ្យសោះ ពីព្រោះពាក្យយើងមួយម៉ាត់អាចសម្លាប់គេមួយជីវិត”។ នេះគឺជាប្រសាសន៍​របស់​លោក​ គួច ​ម៉េងលី​ ដែល​បាន​ចារឹក​នៅ​ក្នុង​សៀវភៅ​ “ទស្សន​អាជីវកម្ម”​ របស់​លោក។​

វាស្ទើរតែក្លាយជាទម្លាប់ ឬជាប្រពៃណីទៅហើយដែលបុគ្គលមួយចំនួនធំនៅក្នុងសង្គមចូលចិត្ត​និយាយ​ដើម​គេ។​ ការ​ធ្វើ​ខ្លួ​ន​បែប​នេះ ​គឺមិន​មែន​ជា​ការ​​ប្រពៃ​នោះ​ឡើយ។​ មុន​នឹង​រិះគន់​នរណា​ម្នាក់​ យើង​ចាំ​បា​ច់​ត្រូវ​សួរ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត​ថា​ “តើរឿងនោះ​ចាំបាច់​ឬទេ?​ តើរឿង​នោះ​សំខា​ន់​ឬទេ?​ តើ​រឿង​នោះ​ពិត​ដែរ​ឬទេ?​ តើ​និយាយ​ទៅ​ធ្វើឱ្យ​ប៉ះ​ពាល់​គេ​ទេ? ​ចុះការ​និយាយ​ដើម​គេ​នោះ​មាន​ផល​ប្រយោជន៍​ដល់​អ្នក​ដែរ​ឬទេ?”​ បើសិន​ជាចម្លើយ​ឆ្លើយ​ថា ​“អត់”​ សូម​កុំ​និយាយ!​ ដូច្នេះ​ដើម្បី​ធ្វើ​ខ្លួន​ជា​មនុស្សថ្លៃថ្នូរ យើងត្រូវអប់រំចិត្តជារឿយៗ​បែប​នេះ​ថា​ “ធ្វើ​ជា​មនុស្ស​ យើង​កុំ​​ជិះ​ជាន់​គេ​ កុំវាយ​ប្រហារ​ កុំទិតៀន ​កុំ​ប្រើ​ពាក្យ​សម្តី​អសុរោះ ​កុំ​និយាយ​ដើម​គេ ​ពីព្រោះ​សម្តី​មួយ​ម៉ាត់​ អាច​សម្លាប់​គេ​មួយ​ជីវិត”។​

មនុស្សយើងមួយចំនួនគឺមានទម្លាប់អាក្រក់មួយដែលគេហៅថាចរឹតព្រៃមកពីធម្មជាតិ គឺទម្លាប់​ចូល​ចិត្ត​និយាយ​ដើម​គ្នា ​និយាយ​នូវ​ពាក្យ​ចាក់​ដោត​ស៊ក​សៀត​បង្ក​បង្កាច់​ជា​ការ​ស្អប់​ ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ ពិសេស​នៅ​កន្លែង​ការងារ។​ សួរ​ថា​តើ​វា​មាន​ប្រយោជន៍​ដែរ​ឬទេ?​ យើង​ពិត​ជា​អាច​កែ​ប្រែ​ និង​ជម្រុះ​ចោល​នូវ​ទម្លាប់​មិន​ល្អ​ទាំង​នេះ​បាន​ ហើយ​ថែម​ទាំង​អាច​កែ​ប្រែ​មក​ជា​បុគ្គល​ដែល​ចេះ​កែ​ល​ម្អ​គ្នា​ ចេះ​លើក​ទឹក​ចិត្ត​គ្នា​ ចេះ​លើក​លែង​ ចេះ​អនុគ្រោះ​ អភ័យ​សន្តោស​ និង​ចេះ​ឈ្វេង​យល់​ពីស្ថានភាព​នៃ​ជីវិត​ពិត​ប្រាកដ​របស់​អ្នក​ដទៃ​ ព្រម​ទាំង​ចេះ​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​យើង​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ផង​ ប្រសិន​បើ​យើង​ម្នាក់​ប្រកាន់​ទុក​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ “មើល​មនុស្ស​ក្នុង​ផ្លូ​វ​ល្អ​ កុំ​កម្រ​នូវ​សេច​ក្ដី​ស្រឡាញ់”។​

សូមរម្លឹកថា ដើម្បីបញ្ចៀសខ្លួនកុំឱ្យនិយាយដើមអ្នកដទៃ យើងត្រូវសួរខ្លួន​ឯង​៥​សំណួរ​ដដែលៗ​ថា៖​
ទី១ តើចាំបាច់ទេ?
ទី២ តើសំខាន់ទេ?
ទី៣ តើប៉ះទង្គិចដល់គេទេ?
ទី៤ តើពិតដែរទេ?
ទី៥ តើមានប្រយោជន៍ទេ?

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើយើងនិយាយដើមគេមួយម៉ាត់ នោះមុខជាគេស្អប់យើងមិនខាន។ និយាយ​ដើម​គេ​មួយ​ម៉ាត់​ គេ​នឹង​បាត់​បង់​ទំនុក​ចិត្ត​ចំពោះ​យើង។​ ការ​និយាយ​មិន​ល្អ​ពី​គេ ​មិន​ត្រឹម​តែ​មិន​បាន​ផល​ល្អ​នោះ​ទេ ​ប៉ុន្ដែ​ថែម​ទាំង​អាច​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​គេ ​និង​ខ្លួនឯង​ទៀត​ក៏​ថា​បាន។​ ដូច្នេះ​យើង​គួរ​រៀន​និយាយ​ល្អ​ពី​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ថា​បើ​អ្នក​និយាយ​ល្អពី​នរណា​ម្នាក់​ អ្នកខ្លួនឯង​ល្អ​ជាង​គេទៅ​ទៀត​ ផ្ទុយ​ទៅវិញ​ប្រសិន​បើ​អ្នក​និយាយ​អាក្រក់​ពី​អ្នក​ណា​ម្នាក់​ អ្នក​ខ្លួន​ឯង​អាក្រក់​ជាង​គេ​ទៅ​ទៀត៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login