ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡងៈ ០៤ សីហា ២០១៤
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ
ប្រធានៈ
១.តើពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ? (១០ពិន្ទុ)
២.ពណ៌នាអំពីវិនាសកម្មនៅកម្ពុជាក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ និងការស្ថាបនាកម្ពុជាឡើងវិញ។ (២០ពិន្ទុ)
៣.តើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកមានអត្ថន័យដូចម្តេចសម្រាប់កម្ពុជា? (២០ពិន្ទុ)
ចម្លើយ
១.ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំៗ
- បញ្ហាបរិស្ថានៈ ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី គ្រោះរាំងស្ងួត ផែនដីឡើងកំដៅ..
- បញ្ហាកំណើនប្រជាជនៈ តម្រូវការថាមពល ពង្រីកផ្ទៃដីដាំដុះ ឧស្សាហកម្ម សំណង់លំនៅដ្ធាន
- បញ្ហាអន្តោប្រវេសន៍ៈ ការជួញដូរគ្រឿងញៀន មនុស្ស អសន្តិសុខ ចោរកម្ម ពេស្យាចារ ភេរវកម្ម
- បញ្ហាសន្តិសុខស្បៀងៈ តម្រូវការបច្ចេកទេសកសិកម្ម រៀបចំដី ជី ជម្រើសពូជ ប្រព័ន្ធធារាសាស្ត្រ
- ភេរវកម្មអន្តរជាតិនិងសង្គ្រាមៈ បង្កឱ្យមានអសន្តិសុខសង្គម អសន្តិសុខពិភពលោក និងមនោគមន៍វិជ្ជា បញ្ហាជនភៀសខ្លួន និងផលប្រយោជន៍មហាអំណាច
២.វិនាសកម្មនៅកម្ពុជាក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ
- សង្គមៈ សម្លាប់រង្គាល បង្អត់អាហារ ធ្វើការជាទម្ងន់ បំបិទសិទ្ធិសរីភាពគ្រប់បែបយ៉ាង ជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ ពីតំបន់មួយទៅតំបន់មួយ
- វប្បធម៌ៈ បំបាត់សាលារៀន វត្តអារាម ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី
- ហេដ្ធារចនាសម្ព័ន្ធៈ សាលារៀន ផ្លូវថ្នល់ សំណង់សាធារណៈ
- សេដ្ធកិច្ចៈ បំបាត់ទីផ្សារ រូបិយប័ណ្ឌ ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស កម្មសិទ្ធិឯកជន
- នយោបាយៈ អនុវត្តនយោបាយផ្តាច់ការ បំភិតបំភ័យនិងសម្លាប់ និងផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសមួយចំនួនលើសកលលោក។
ការស្ថាបនាកម្ពុជាឡើងវិញ
- ការបង្កើតក្រុមសាមគ្គីបង្ករបង្កើនផល ឬក្រុមប្រវាស់ដៃជួយដល់ស្រ្តីមេម៉ាយ ចាស់ជរា កុមារកំព្រាគ្មានគោក្របី
- រចនាសម្ព័ន្ធគ្រប់គ្រង
- ការស្ថារវិស័យសេដ្ជកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម
- វប្បធម៌អប់រំៈ បង្កើតសាលារៀនគ្រប់កំរិតសិក្សា បង្កើតវត្តអារាម ជំនឿសាសនា
- វិស័យនយោបាយៈ បង្រួបបង្រួមជាតិ ហើយទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល (២៣ តុលា ១៩៩១)
- ទិដ្ធភាពផ្សេងៗទៀត..
៣.ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកមានអត្ថន័យ
- ប្រាសាទព្រះវិហារជាមរតកវប្បធម៌របស់ខ្មែរនិងមនុស្សទាំងអស់ក្នុងពិភពលោក
- រក្សាបូរណភាពទឹកដី
- ពិភពលោកជួយការពារនិងទទួលស្គាល់
- ផ្តល់កំណើនសេដ្ធកិច្ច តាមរយៈទេសចរណ៍
- បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ
- បង្ហាញពីអំណាចនិងវិសមភាពរបស់ព្រះរាជាសម័យមុន
- បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ
- បង្ហាញពីទេពកោសល្យព្រះរាជាងនិងអាទិទេព
- ជាអត្ថន័យប្រវត្តិសាស្ត្រធ្វើឱ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត
- បណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយឱ្យចេះស្រលាញ់រក្សាការពារ សម្បត្តិវប្បធម៌ ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស។