ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពន្យល់ «អាសវៈ»
អាសវៈ ឬ អាសវកិលេស គឺជា «គ្រឿងសៅហ្មង នៃចិត្ត» ដែល «ដេកត្រាំ សម្ងំ» ក្នុងចិត្តបុថុជ្ជនទាំងអស់។
អាសវៈ ទុកដូចជាគ្រឿងពុល គ្រឿងពុករលួយ ដែលឃុំឃាំងសត្វលោកទុកក្នុងសំសារវដ្ត ។
អាសវៈ ៤ យ៉ាង៖
(១) កាមាសវៈ
ការជាប់តម្រាំនៅក្នុងកាម។
(២) ភវាសវៈ
ការជាប់តម្រាំនៅក្នុងភព។
(៣) ទិដ្ឋាសវៈ
ការជាប់តម្រាំក្នុង «ទិដ្ឋិ សេចក្តីយល់ខុស»។
(៤) អវិជ្ជាសវៈ
ការជាប់តម្រាំក្នុងអវិជ្ជា សេចក្តីមិនដឹង។
សិក្សា«បរិមត្ថធម៌ ព្រះអភិធម្ម» តាមរយៈតេឡេក្រាម៖
Telegram: https://t.me/buddhistdictionary