Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

*** ពន្យល់ «ការលះ ឬ ការលះបង់ ឬ កំចាត់បង់»

ការលះកិលេស ក្នុង«មហាវិបស្សនា ១៨ » ឈ្មោះថា «តទង្គប្បហានៈ» (ដែលជាការលះដោយញាណ «អវយវៈនៃវិបស្សនា») ។ 
មានការលះ ដូចតទៅនេះ  

(១) អនិច្ចានុបស្សនា 
ការលះសេចក្ដីសម្គាល់(ទិដ្ឋ) ថា«ទៀង»។

(២) ទុក្ខានុបស្សនា 
ការលះសេចក្ដីសម្គាល់(ទិដ្ឋិ)ថា  ជា «សុខ»។

(៣) អនត្តានុបស្សនា 
ការលះសេចក្ដីសម្គាល់(ទិដ្ឋា)ថាជា «តួខ្លួន គឺការលះ «សក្កាយទិដ្ឋិ»។

(៤)  និព្វិទានុបស្សនា 
ការលះនន្ទិ គឺសេចក្ដីត្រេកអរ ត្រេកត្រអាល។

(៥ ) វិរាគានុបស្សនា 
ការលះ «រាគៈ »។ 

(៦) និរោធានុបស្សនា 
ការលះ សមុទយៈ គឺ តណ្ហា ដែលជា «ហេតុ នាំឲ្យ កើតទុក្ខ»។

(៧) បដិនិស្សគ្គានុបស្សនា 
មារលះ សេចក្ដីប្រកាន់មាំ (រាប់ទាំង អស្មិមានះ)។
 
(៨)  ខយានុបស្សនា 
ការលះ «ឃនៈ» គឺសេចក្ដីសម្គាល់(ទិដ្ឋ) ថាជាក្រុម។

(៩) វយានុបស្សនា 
ការលះ អាយូហនៈ គឺការតាក់តែងដ៏ក្រៃលែង។

(១០)  វិបរិណាមានុបស្សនា 
ការលះសេចក្ដីប្រកាន់នូវភាវៈឋិតថេរ។
  
(១១)  អនិមិត្តានុបស្សនា 
ការលះនិមិត្តថា «ទៀង»។

(១២)  អប្បណិហិតានុបស្សនា 
ការលះសេចក្ដី ប្រាថ្នានូវ «សុខ» ។
 
(១៣) សុញ្ញតានុបស្សនា 
ការលះ អភិនិវេសៈ គឺការប្រកាន់មាំថាៈ « មានតួខ្លួន »។

(១៤)  អធិប្បញ្ញាធម្មវិបស្សនា 
ការលះ សេចក្ដីប្រកាន់មាំ ក្នុងសង្ខារ ដែលមិនមានខ្លឹមសារ ថា «មានខ្លឹមសារ» ។
 
(១៥)  យថាភូតញ្ញាណទស្សនៈ 
ការលះ សេចក្ដីវង្វេង ដោយអំណាច នៃសេចក្ដីសង្ស័យ និង មិច្ឆាញាណៈ ។
 
(១៦)  អាទីនវានុបស្សនា 
ការលះ សេចក្ដីអាល័យ គឺ «សេចក្ដីត្រេកអរ ក្នងភព»។
 
(១៧)  បដិសង្ខានុបស្សនា 
ការលះ អប្បដិសង្ខា គឺការមិនពិចារណា។
 
(១៨)  វិវដ្ដានុបស្សនា 
ការលះ សេចក្ដីប្រកាន់មាំ ដោយការចងភ្ជាប់ ។ (គម្ពីរវិសុទ្ធិមគ្គ)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login