ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
*** ពន្យល់ «អសុភ ១០ យ៉ាង» គឺជា «អសុភកម្មដ្ឋាន»
អសុភ គឺគួរឳ្យខ្ពើម គួរឳ្យឆ្អើម សំដៅដល់សាកសពដែលហើមស្អុយ រលួយ គំរង់ ។
(១) ឧទ្ធុមាតក
អសុភហើមពោរពងឡើង។
(២) វិនីលក
អសុភហើមមានពណ៌ខៀវដោយច្រើន។
(៣) វិបុព្វក
អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។
(៤) វិច្ឆិទ្ទក
អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
(៥) វិក្ខាយិតក
អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។
(៦) វិក្ខិត្តក
អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។
(៧) ហតវិក្ខិត្តក
អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។
(៨) លោហិតក
អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។
(៩) បុឡូវក
អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។
(១០) អដ្ឋិក
អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។