ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការយល់ចំពោះទស្សនៈនយោបាយទាំងពីរនេះមាន:
ក.ភាពខុសប្លែកគ្នា
-បណ្ដូរសេរីជាប្រព័ន្ធសេដ្ឋកិច្ចមួយបែបដែលធានាចរាចរណ៍ទំនិញដោយសេរីតម្រូវឲ្យបំបាត់ចូលគ្រប់ភាពរំខានដល់បណ្ដូរអន្តរជាតិមានពន្ធគយ កូតាជាដើម។ បណ្ដូរសេរីជាកត្តាបង្កើតឲ្យមានឯកទេសកម្មសេដ្ឋកិច្ច បំណែងចែកការងារជាអន្តរជាតិ ព្រមទាំងពង្រីកភ្លុចមូលធនឬព័ត៌មានផង។
-ការពារនិយមផ្ទុយពីបណ្ដូរសេរី ជាប្រព័ន្ធសេដ្ឋកិច្ចមួយបែបទៀតដែលរាំងស្ទះចរាចរណ៍ទំនិញដោយសេរីតម្រូវឲ្យបង្អាក់ឬរាំងខ្ទប់លំនាំចូលតាមរយៈរបាំងពន្ធគយ(នាំឱ្យទំនិញមានតម្លៃខ្ពស់) រឿងក្អែកបង្កើតលក្ខខណ្ឌផ្សេងៗសំដៅកាត់បន្ថយបរិមាណលំនាំចូល។
ខ.ចំពោះប្រទេសកម្ពុជា:
-មុនសម័យពិភវូបនីយកម្មសេដ្ឋកិច្ច កម្ពុជាត្រូវឱ្យអាទិភាពទៅលើនយោបាយការពារនិយម ព្រោះនយោបាយនេះការពារផលប្រយោជន៍សេដ្ឋកិច្ច ពិសេសការពារកសិករខ្មែរ ផលិតផលខ្មែរហើយលើកទឹកចិត្តឲ្យប្រជាជនពង្រីកផលិតផលក្នុងស្រុកក្នុងពេលដែលប្រទេសជិតខាងយើងគេខ្លាំងជាងយើង។
-ប៉ុន្តែបច្ចុប្បន្នទស្សនៈការពារនិយមហួសហេតុ នាំឲ្យប្រទេសយើងស្ថិតក្នុងភាពឯកោ។ យើងកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈការបង្កើតអាស៊ាន(ASEAN) ហើយក៏អាស៊ានកំពុងធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក។ ចាប់ពីពេលមានបដិវត្តន៍វិស័យគមនាគមន៍និងទូរគមនាគមមក ភ្លុចទំនិញនិងសេវាបានក្លាយទៅជាចរន្តដ៏មហិមារបស់ពិភពលោកដែលប្រទេសទាំងអស់ តូច ធំ មាន ក្រ ត្រូវតែធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកហៅថាពិភវូបនីយកម្មសេដ្ឋកិច្ច។
Answer 2
សុំទោសមានកំហុសនៅចម្លើយចំណុច(ក): "រឿងក្អែក"–> "ឬក៏អាច"