ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ទំនាក់ទំនងគ្រូបង្រៀន និងមហាជន
ជានិច្ចកាល គ្រូបង្រៀនតែងមានទំនាក់ទំនងជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈ ។ តែទំនាក់ទំនងដែលមានល្អិតល្អន់ និងស៊ីជម្រៅជាងគេ គឺទំនាក់ទំនងជាមួយ សិស្សានុសិស្ស ឪពុកម្ដាយសិស្ស និងប្រជាជនក្នុងមូលដ្ឋាន ។
១. ទំនាក់ទំនងជាមួយសិស្ស
យើងបានឃើញរួចមកហើយថា គ្រូបង្រៀនមុខងារពិសេសគឺ បណ្ដុះបណ្ដាលមនុស្ស អប់រំកុមារឲ្យចេះរស់នៅក្នុងសង្គម ឲ្យមានចំណេះដឹង និងមានសីលធម៌េជាមនុស្សដែលសង្គមត្រូវការ ។
មានគ្រូបង្រៀនជាច្រើនដែលត្រូវបានថ្នាក់លើពេញចិត្ត កោតសរសើរថា ជាគ្រូមានចរិយាសម្បត្តិគ្រប់បែបយ៉ាង ។ ប៉ុន្តែ គ្រូទាំងនេះត្រឡប់ជាគ្មានលទ្ធភាពអប់រំក្មេងបានល្ង ពោលគឺ គាត់ពុំមានលទ្ធភាពទាក់ទាញចំណង់ចំណូលចិត្តសិស្ស និងពុំត្រូវបានទទួលការគោរព កោតខ្លាចពីសិស្ស ។ បើចង់ដណ្ដើមបានជោគជ័យនេះ ជាបឋមគ្រូត្រូវស្វែងយល់ពីឥរិយាបថ អត្តចរិតពីស្ថានភាពរបស់គ្រួសាររបស់សិស្សម្នាក់ៗឲ្យបានច្បាស់លាស់ ។
ក្រៅពីគិតគូពីមុខជំនាញ និងការស្រលាញ់មុខរបររបស់ខ្លួន គ្រូត្រូវស្រលាញ់រាប់អានសិស្សានុសិស្ស ។ ជានិច្ចកាល គ្រូត្រូវចាប់អារម្មណ៍លើសិស្ស ៖
-តើគេទៅជាយ៉ាងណា? គេកំពុងធ្វើអ្វី? គេត្រូវការអ្វី? តើអនាគតនឹងក្លាយទៅជាយ៉ាងណា? បើគ្រូគិតគូរ និងយកចិត្តទុកដាក់លើពួកគេ ពួកគេនឹងគិតគូរគ្រូវិញដែរ « ការស្រលាញ់នាំមកនូវការស្រលាញ់តប » ។
-ជួនកាលសេចក្ដីស្នេហារបស់សិស្សានុសិស្សចំពោះគ្រូមានលក្ខណៈជ្រាលជ្រៅរហូតដល់ពេលខ្លះគេទុក លោកគ្រូជាបុគ្គលជាទីសក្ការបូជាផង ។
ឧទាហរណ៍: ពេលគេរៀនបានចេះដឹងក្លាយជាង្នកមានបុណ្យសក្តិ ក៍គេនៅតែសម្ដែងអាកប្បកិរិយាគោរពគ្រូជានិច្ច ។ ព្រោះគ្រូបង្រៀនជាអ្នកអប់រំគេឲ្យក្លាយជាយ៉ាងនេះ ។
-តែនេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ គឺយើងមិនចង់ឲ្យគ្រូយើងរង់ឱកាសបែបនេះឡើយ ។ យើងគ្រាន់តេចង់បញ្ជាក់ថា មនោសញ្ចេតនាជ្រាលជ្រៅរវាងសិស្ស និងគ្រូវាស្ថិតនៅលើចំណងទាក់ទងដ៍ស្មោះត្រង់ប្រកបដោយការយោគយល់គ្នាដែលផ្ដើមចេញពីការអប់រំល្អរបស់គ្រូបង្រៀន ។
- ជាការពិតគ្រូមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា ។ ក្នុងទំនាក់ទំនងជាមួយសិស្សក៍មានលក្ខណៈដោយឡែកៗពីគ្នាដែរ ។ តែយើងក៍គួរតែគិតទៅដល់វិធានការួមក្នុងទំនាក់ទំនងរវាងគ្រូ និងសិស្សនេះដែរ ដូចជា សុចរិតយុត្តិធម៌ ការរាប់រកសិស្សដោយស្មើភាព គ្មានការរើសអើង មានការអត់ធ្មត់ ចិត្តសន្ដោសប្រោសប្រណីមិនមើលបំណាំសិស្ស... ។
- ម៉្យាងទៀតការរាប់រកសិស្សក៍មិនត្រូវធ្វើដោយការបញ្ចើចបញ្ជើ ឬខ្វះការពិចារណានាំឲ្យសិស្សចាប់ចំណុចខ្សោយបានដែរ ។ ប្រការដែលគ្រូបង្រៀនគួរចាប់អារម្មណ៍ និងមានការប្រុងប្រយ័ត្នមួយទៀតគឺ ទំនាក់ទំនងរវាងគ្រូ និងសិស្សដែលមានភេទខុសគ្នា ដូចជា គ្រូប្រុស និងសិស្សស្រី ឬ អ្នកគ្រូជាមួយសិស្សប្រុស ។
- ក្នុងទំនាក់ទំនងនេះ ចង់មិនចង់ បើមានការប្រហែសនឹងអាចធ្វើឲ្យមានការកករល្អក់ពិបាកដោះស្រាយ ។ ហេតុនេះក្នុងរាល់សកម្មភាពអាកប្បកិរិយារបស់គ្រូគួរតែចេះថ្លឹងថ្លែងឲ្យបានសមហេតុផល កុំឲ្យមានចំណុចខ្សោយដែលនាំឲ្យសិស្សធ្វើការកត់សម្គាល់បាន ។
២. ទំនាក់ទំនងគ្រូ និងគ្រួសារសិស្ស
ការបង្កើតទំនាក់ទំនងជាមួយគ្រួសារសិស្សមានការលំបាកបន្តិចចំពោះគ្រូដែលនៅតាមទីក្រុង ឬទីប្រជុំជន ។ ចំពោះគ្រូនៅតាមជនបទ ទំនាក់ទំនងមានការងាយស្រួលជាង ។ តែទោះបីយ៉ាងណា ទោះមានឧបសគ្គបែបណាក៍គ្រូគួរតែធ្វើឲ្យបាន ព្រោះថា មានទំនាក់ទំនងល្អជាមួយគ្រួសារសិស្សអាចឲ្យគ្រូស្គាល់សិស្ស និងមជ្ឈដ្ឋានរស់នៅរបស់គេបានច្បាស់លាស់ ដើម្បីងាយស្រួលរកវិធានការអប់រំឲ្យបានសមស្រប ។
ជាទូទៅ កុមារនៅសាលារៀនតិចជាងនៅផ្ទះ ហើយពេលគេនៅសាលាគេមានអត្តចរិតប្លែកពីនៅផ្ទះស្ទើរទាំងស្រុង ។ ហេតុនេះក្នុងការអប់រំសិស្ស គ្រូត្រូវតែរួមផ្សំសកម្មភាពក្នុងសាលា និងសកម្មភាពក្នុងគ្រួសារផង ។ គ្រួសារ និងគ្រូបង្រៀនត្រូវតែរួមសហការក្នុងការអប់រំកុមារ ។ គ្រូត្រូវតែយល់ងឹងពីទង្វើរបស់គ្រួសារសិស្ស ដើម្បីជួយតម្រង់ទិសសកម្មភាពនោះផង ។ ចំណែកគ្រួសារសិស្ស ត្រូវតែចាប់អារម្មណ៍ និងយល់ដឹងពីសកម្មភាពអប់រំកូនចៅនភសាលារៀនដើម្បីជួយបំពេញបន្ថែម ។
ក្នុងគ្រប់ករណីទាំងអស់ គ្រូត្រូវតែខិតខំស្វែងយល់ និងស្គាល់ឪពុកម្ដាយសិស្ស ដើម្បីក្ដាប់បានថា តើសិស្សគេរស់នៅបែបណា? គេមានអត្តចរិតបែបណានៅក្នុងគ្រួសារគេ? តើកុមារមានអាកប្បកិរិយានៅផ្ទះដូចនៅសាលារៀនឬទេ? ចំពោះមាតាបិតា ឬគ្រួសារសិស្សត្រូវតែរៀបរាប់ការពិតជំរាបគ្រូវិញដែរ ។ ជាមួយគ្នានេះ ឪពុកម្ដាយត្រូវដឹងពីចំណុចខ្លាំង ចំណុចខ្សោយរបស់កូនខ្លួន ពេលនៅសាលារៀនផងដែរ ។
ហេតុនេះ គ្រូត្រូវតែស្គាល់ព័តមានចំពោះគ្រួសារសិស្សវិញដែរ ព័តមានពីការរៀនសូត្រ ភាពទៀងទាត់ពីការសិក្សា អត្តចរិត ឬអាកប្បកិរិយា ។
ក្នុងករណីខ្លះទំនាក់ទំនងរវាងគ្រូ និងគ្រួសារសិស្ស អាចធ្វើបានតាមរយៈសៀវភៅទំនាក់ទំនងមាតាបិតាសិស្សដែលក្នុងនោះគេអាចផ្ដល់ព័តមានដល់គ្នាទៅវិញទៅមករៀងរាល់ខែ ។
ក្នុងសៀវភៅទំនាក់ទំនងគ្រូត្រូវផ្ដល់ព័តមានពី ៖
ឯឪពុកម្ដាយសិស្សត្រូវផ្ដល់ព័តមានមកគ្រូវិញដោយផ្ទាល់ ៖
របៀបធ្វើទំនាក់ទំនងជាមួយឪពុកម្ដាយសិស្ស គ្រូគួរមានការប្រុងប្រយ័ត្ន និងធ្វើឲ្យបានទៀងទាត់និងសមរម្យបំផុតដោយត្រូវធ្វើឲ្យបានស្មើៗគ្នា មិនត្រូវមានការលម្អៀងលើគ្រួសារណាមួយឡើយ គឺត្រូវរាប់រកឲ្យបានស្មើៗគ្នា ។
ទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារមួយខ្លាំងពេក អាចធ្វើឲ្យគ្រួសារផ្សេងៗទៀតមានអារម្មណ៍មិនល្អ ឬអាក់អន់ចិត្ត ។ ជាការគួរ គ្រូត្រូវផ្ដល់សេចក្ដីសប្បាយរីករាយដល់មនុស្សទូទៅ ដោយផ្សារភ្ជាប់ជីវភាពរបស់ខ្លួនជាមួយជីវភាពមហាជន ប្រសើរជាងរស់នៅដោយឡែកតែឯង ហើយប្រកាន់ឬកពាឆ្មើងឆ្មៃគួរឲ្យធុញទ្រាន់ ។
ការផ្សារភ្ជាប់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរជាមួយមហាជន និងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនមកដល់សាលារៀន ។
កាលណាគ្រូបង្រៀនចាប់អារម្មណ៍លើសភាពការណ៍ក្នុងមូលដ្ឋាន លើមុខរបរ លើការដាំដុះ លើលក្ខខណ្ឌរស់នៅរបស់មហាជន នោះមហាជននឹងស្រលាញ់ទុកចិត្តហើយរាប់អានជាមិនខាន ។ ចំពោះគ្រូខ្លួនឯងផ្ទាល់ក៍ទទួលបានមកវិញនូវចំណេះដឹងសំខាន់ៗស្ដីពីការរស់នៅរបស់មូលដ្ឋាន ជាពិសេសជីវភាពរស់នៅផ្ទាល់របស់សិស្សានុសិស្សដែលមានតម្លៃបំផុតក្នុងការអប់រំ ។
នៅក្នុងទំនាក់ទំនងនេះ គ្រូគួរចៀសវាងដាច់ខាតការប្រឈមមុខនឹងការប្រកួតប្រជែងជាមួយមហាជនក្នុងមូលដ្ឋាន បើធ្វើរបៀបនេះបានជោគជ័យក្នុងវិជ្ជាជីវៈ និងកើតមានឡើងគ្រប់ពេលវេលា ។
៣. ទំនាក់ទំនងជាមួយប្រជាជនទូទៅ
ជានិច្ចកាលទោះស្ថិតក្នុងទីក្រុង ឬទីប្រជុំជន គ្រូបង្រៀនតែងជះឥទ្ធិពលល្អឬអាក្រក់ដល់មហាជនទាំងមូល ពិសេសគ្រូត្រូវមានតួនាទីជាអ្នកបំផុសចលនា ។ ក៍ប៉ុន្តែឥទ្ធនេះមានប្រសិទ្ធភាពបំផុតនៅតាមជនបទ ភូមិ ឃុំ ដែលគ្រូបង្រៀនត្រូវធ្វើអ្វីៗដែលល្អត្រឹមត្រូវ ។
ជាការពិតគ្រូបង្រៀន មានរបៀបរបររស់នៅប្លែកពីអ្នកទាំងនោះដោយគាត់មានចំណេះដឹង មានបញ្ញាស្មារតី មានសីលធម៌ដេលកំណត់នូវអំណាចដោយឡែករបស់គាត់ ។ ប៉ុន្តែ គាត់មិនគួរបញ្ចេញឲ្យឃើញនូវភាពប្លែកគ្នាឡើយ ។ ចរិតឆ្មើងឆ្មៃតែងទទួលនូវការស្អប់ខ្ពើមពីមហាជន ។
ការផ្សារភ្ជាប់ជីវភាពរស់នៅជាមួយប្រជាពលរដ្ឋបានល្ង អាចធ្វើឲ្យសាលារៀនកាន់តែមានដំណើរការល្អ ហើយក៍អាចជួយសម្រួលការងារគ្រូបង្រៀនបានកាន់តែល្អ និងមានប្រសិទ្ធភាពបំផុត ។
ជួនកាល បើគ្រូបង្រៀននៅបង្រៀនក្នុងមូលដ្ឋាននោះយូរអង្វែង ប្រជាជនក្នុងមូលដ្ឋានមួយផ្នែកត្រូវក្លាយជាកូនសិស្សគាត់ ។ ពេលនោះរាល់សកម្មភាពរបស់លោកគ្រូនឹងកាន់តែមានការងាយស្រួល និងមានប្រសិទ្ធភាពថែមទៀត ។ កន្លងមកគេទទួលស្គាល់ថា មូលដ្ឋានជាប្រភពមិនចេះរីងស្ងួត ។ ទំនាក់ទំនងល្អជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈក្នុងមូលដ្ឋាន អាចធ្វើឲ្យគ្រូបង្រៀនដោះស្រាយបានរាល់បញ្ហា ។ ឯភារកិច្ចអប់រំនឹងទទួលបានជោកជ័យគ្រប់ជំហាន ។
សំណួរពិភាក្សា
១. ក្នុងទំនាក់ទំនងជាមួយសិស្សានុសិស្ស គ្រូបង្រៀនត្រូវស្វែងយល់ពីអ្វីខ្លះ ដើម្បីធានាប្រសិទ្ធភាព ?
២. ទំនាក់ទំនងជាមួយគ្រួសារសិស្សមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ក្នុងការអប់រំសិស្ស ? តើត្រូវធ្វើដូចម្ដេចដើម្បីរក្សា
ទំនាក់ទំនងនេះឲ្យមានប្រសិទ្ធភាព ?
៣. ការផ្សារភ្ជាប់ជីវភាពជាគ្រូបង្រៀនជាមួយមហាជន អាចជួយលើកកម្ពស់ប្រសិទ្ធភាពអប់រំបានដូចម្ដេចខ្លះ ? តើគ្រូបង្រៀនត្រូវមានឥរិយាបថដូចម្ដេច ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយមហាជន ?
Reference:
មេរៀនក្រមសីលធម៌វិជ្ជាេជិវៈគ្រូបង្រៀន (លោកគ្រូឧទ្ទេស អ៊ូ ម៉ារិន PTEC)